leftcenterrightdel
លោស្រីឯកអគ្គរដ្ឋទូត Nguyen Thai Yen Huong   អញ្ជើញជាអធីបតី​ក្នុង​កិច្ច​ប្រជុំ​ (រូបថត៖ baoquocte.vn)

នេះជាសកម្មភាពដំបូងនៃអាណត្តិជាប្រធាន AICHR ឆ្នាំ២០២០ របស់វៀតណាមក្នុងបំណងពិនិត្យមើលការអនុវត្តសកម្មភាពនានានៃកម្មវិធីអាទិភាពទាំងឡាយរបស់ AICHR  ព្រមទាំង​ពិ​និត្យ​ឡើង​វិញ​នូវ​របាយការណ៍មួយ​ចំ​នួន​ដែល​ទាក់​ទង​នឹង​វិស័យអប់រំ បរិស្ថាន និងសិទ្ធិរបស់ស្ត្រី កុមារ ជនពិការ...ដែល​ផ្សារភ្ជាប់ជាមួយនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០។ អង្គប្រជុំនេះក៏បានពិភាក្សាលើការអភិវឌ្ឍផែន​ការ​ប្រ​តិ​បត្តិ​របស់ AICHR  សម្រាប់ដំណាក់កាល ២០២១-២០២៥ និងកម្មវិធី​អាទិភាពរបស់ AICHR សម្រាប់ឆ្នាំ ២០២១ ក៏ដូចជាវិធានការនានា​ដើម្បីលើកកម្ពស់ប្រតិបត្តិ​ការ​របស់ AICHR និងទំនាក់ទំន​ង​ជា​​មួ​យដៃ​គូនានាសំដៅបង្កើនបន្ថែមទៀតនូវការជម្រុញ​ និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់។

leftcenterrightdel
កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលអាស៊ានលើកទី ៣០ ស្តីពីសិទ្ធិមនុស្ស (រូប​ថត៖ baoquocte.vn)

ក្នុងនាមជាប្រធាន វៀតណាមបានជំរុញ​​បណ្តា​របៀបវារៈសំខាន់ៗដើម្បីលើកកម្ពស់តួនាទីរបស់ AICHR ក្នុងការជម្រុញ​ និងការ​ការពារសិទ្ធិមនុស្សនៅក្នុងតំបន់ ស្របតាមការកំណត់​របស់ AICHR និងធម្មនុញ្ញអាស៊ាន។ វៀតណាមក៏បន្តលើកកំពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកដើម្បីគោលដៅរួម រួមចំណែកក្នុងការកសាងអាស៊ានមួយប្រកបដោយភាពស្អិតរមួត និងសម្របខ្លួនយ៉ាងសកម្ម។ បណ្តាប្រទេសអាស៊ានបានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធាន និងការរៀបចំ ការដឹកនាំរបស់រដ្ឋបាលវៀតណាម ហើយបានសន្យាថានឹងសហការយ៉ាងជិតស្និទ្ធដើម្បីរួមគ្នាបំពេញភារកិច្ចសំខាន់ៗរបស់ AICHR នៅឆ្នាំ ២០២០ ប្រកបដោយជោគជ័យ។

កិច្ចប្រជុំបន្ទាប់របស់ AICHR នឹងត្រូវធ្វើឡើងនៅខែមេសា ឆ្នាំ២០២០ នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូនេស៊ី៕

បកប្រែដោយ Duy Hoan