លោក Uong Chu Luu បានសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងស្ថិរភាពនៃទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ ជាពិសេស ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភា និងសមាជិកសភានៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Uong Chu Luu ទទួលជួបលោកស្រី Renate Kunast (រូបថត៖ quochoi.vn)

លោក Uong Chu Luu សង្កត់ធ្ងន់ថា ប្រទេសទាំងពីរបានផ្ដល់សច្ចាប័នលើផែនការសកម្មភាព២០២០-២០២១។ លោកថ្លែងថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយប្រទេសអាល្លឺម៉ង់ ដែលជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅសហភាពអឺរ៉ុប(EU)។

លោកស្រី Renate Kunast វាយតម្លៃខ្ពស់ចំពោះការទប់ទល់ទាន់វេលា និងប្រសិទ្ធភាពរបស់វៀតណាមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ លោកស្រីបានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសអាល្លឺម៉ង់និងវៀតណាមនឹងបន្តអភិវឌ្ឍថែមទៀតនាពេលខាងមុខនេះ៕

បកប្រែដោយ Thuy Anh