គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមបំពេញទស្សនកិច្ចការងារនៅប្រទេសនីការ៉ាហ្គា
កប.អនឡាញ - តបតាមការអញ្ជើញរបស់គណបក្សរណសិរ្សរំដោះជាតិ Sandino (FSLN) ដែលជាគណបក្សកាន់អំណាចនៅប្រទេសនីការ៉ាហ្គា គណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោកស្រី Truong Thi Mai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សបានបំពេញទស្សនកិច្ចការងារនៅប្រទេសនីការ៉ាហ្គាពីថ្ងៃទី៨ ដល់ថ្ងៃ១១ ខែកុម្ភៈ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោកស្រី Truong Thi Mai បានជួបសវនាការជាមួយលោក Daniel Ortega អគ្គលេខាគណបក្ស FSLN និងជាប្រធានាធិបតីនីការ៉ាហ្គាវ៉ា លោកប្រធានរដ្ឋសភានីការ៉ាហ្គា Gustavo Porras។ល។
    |
 |
លោកស្រី Truong Thi Mai បានជួបសវនាការជាមួយអគ្គលេខាគណបក្ស FSLN និងជាប្រធានាធិបតី លោក Daniel Ortega (រូបថត៖ vnanet.vn) |
ក្នុងជំនួបទាំងនេះ លោកស្រី Truong Thi Mai បានបញ្ជាក់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមមានបំណងចង់ជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អប្រសើរជាមួយគណបក្ស FSLN រដ្ឋ និងប្រជាជននីការ៉ាហ្គា ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកស្រីបានស្នើឲ្យបក្សទាំងពីរ ប្រទេសទាំងពីរបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការចែករំលែកបទពិសោធន៍ ជាពិសេសគឺបទពិសោធន៍ក្នុងការដឹកនាំប្រទេស ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដើម្បីផលប្រយោជន៍របស់បក្សទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។
អគ្គលេខាគណបក្ស FSLN និងជាប្រធានាធិបតីលោក Daniel Ortega និងថ្នាក់ដឹកនាំគណបក្ស រដ្ឋ សភាជាតិនីការ៉ាហ្គាបានបញ្ជាក់លើការយកចិត្តទុកដាក់ដល់ទំនាក់ទំនងប្រពៃណី មិត្តភាព ជិតស្និទ្ធ សាមគ្គីភាពជាមួយវៀតណាម និងរំពឹងថានឹងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយវៀតណាម៕
បកប្រែដោយ Thuy Anh