leftcenterrightdel
សន្និសីទសារព័ត៌មានស្តីពីឆ្នាំប្រធានអាស៊ាន  ២០២០ (រូបថត៖ nhandan.com.vn)

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung បានអះអាងថា ការចូលរួមអាស៊ានតែងតែជាការផ្តល់​អាទិភាពមួយនៃគោលនយោបាយការបរទេសរបស់វៀតណាម។ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីជាប្រធានអាស៊ាន ២០២០ ហើយនឹងប្តេជ្ញាចិត្តអនុវត្តតួនាទីនេះប្រកបដោយជោគជ័យ។ ដោយមានប្រធានបទ “ភាពស្អិតរមួត និងបន្សាំប្រកបដោយបុរេសកម្ម” សម្រាប់ឆ្នាំប្រធានអាស៊ាន ២០២០ លោកអនុរដ្ឋមន្រ្តី  Nguyen Quoc Dung បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់កសាងសហគមន៍អាស៊ានមួយកាន់តែស្អិតរមួត  និងមានស្ថិរភាពចំពោះផលប៉ះពាល់នានានៃស្ថាន​ភាពក្នុងតំបន់ និងនៅលើពិភពលោក។

ឯកអគ្គរដ្ឋទូត និងភារធារីទាំងឡាយ បានវាយតម្លៃថា ប្រធានបទនិងការផ្តល់អាទិភាពរបស់វៀតណាមក្នុងឆ្នាំប្រធានអាស៊ាន ២០២០ គឺស្របតាមបរិបទអន្តរជាតិនិងតំបន់ ក៏ដូចជាឆ្លើយតបនឹងតម្រូវការនៃសហគមន៍អាស៊ានសព្វថ្ងៃ។ ប្រកានេះបានបង្ហាញពីភាពស្វាហាប់រហ័សរហួនរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ២០២០ ៕

បកប្រែដោយ Duy Hoan