leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកថ្ងៃបុណ្យ

ថ្ងៃបុណ្យរួមមានសកម្មភាពជាច្រើនដូចជា ពិព័រណ៍រូបថត “ចំណងសាមគ្គីភាពមិត្តភាពពិសេសវៀតណាម - ឡាវ”; ការផ្សព្វផ្សាយ ផលិតផលវប្បធម៌ទេសចរណ៍ និងម្ហូបអាហារប្រចាំតំបន់របស់ខេត្ត Nghe An និងប្រទេសឡាវ; សិក្ខាសាលាស្តីពី “ការជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគទេសចរណ៍នៅខេត្ត Nghe An”; ការផ្លាស់ប្តូរសិល្បៈវៀតណាម - ឡាវ។ ថ្ងៃបុណ្យ “ពោរពេញទៅដោយមនោសញ្ចេតនាមិត្តភាពពិសេសវៀតណាម - ឡាវ” ឆ្នាំ២០១៩ សំដៅបង្កើនការផ្លាស់ប្តូរ ផ្សព្វផ្សាយរូបភាពនៃប្រទេសនីមួយៗ ឧទ្ទេសនាមអំពីផលិតផលសេដ្ឋកិច្ច និងទេសចរណ៍ ព្រមទាំងជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្មទេសចរណ៍រវាងវៀតណាមនិងឡាវនិយាយរួម និងរវាងតំបន់នានាដែលជាប់ព្រំដែនជាមួយប្រទេសឡាវនិយាយដោយឡែក៕

បកប្រែដោយ Huyen Trang