លោក Trinh Dinh Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម រួមជា​មួយ​រដ្ឋមន្រ្តីគមនាគមន៍និងដឹកជញ្ជូនមកពីប្រទេសអាស៊ានទាំង ១០ ប្រទេស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន ដៃគូនានា និងប្រតិភូចំនួន ២៥០នាក់បានអញ្ជើញចូលរួមកិច្ចប្រជុំ ATM25។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ថតរូបជាអនុស្សាវរីយ៍ជាមួយប្រតិភូក្នុងពិធីបើកកិច្ចប្រជុំ (រូបថត៖ baodautu.vn)

 

បន្ទាប់ពី ៥ ឆ្នាំនៃការអនុវត្តចក្ខុវិស័យអាស៊ាន ២០២៥ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សហគមន៍អាស៊ានបន្តផ្សារភ្ជាប់យ៉ាងស្អិតល្មួត និងបញ្ជាក់ពីតួនាទីមជ្ឈភាពក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូសំខាន់ៗក្នុងតំបន់ និងពិភពលោក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យគមនាគមន៍ និងដឹកជញ្ជូនរវាងបណ្តាប្រទេសអាស៊ានត្រូវបានអភិវឌ្ឍដោយ​ឥតឈប់ឈរក្នុង​បំ​ណង​តភ្ជាប់បណ្ដាប្រទេសជាសមាជិក រួមចំណែកឆ្ពោះទៅរក​អាស៊ានមួយប្រកបដោយ​ភាព​រលូន” ។

វៀតណាមជាសមាជិកសកម្មក្នុងអាស៊ាន ក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung ជឿជាក់ថា វៀតណាមនឹងខិតខំប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិកក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ​ដើម្បីអាស៊ាន​បញ្ជាក់ពីតួនាទីមជ្ឈភាពរបស់ខ្លួន​នៅក្នុងតំបន់ ហើយ​រួមជាមួយបណ្តា​ដៃគូបន្ត​រក្សាសន្តិភាព ស្ថិរភាព និងធានានូវការដឹកជញ្ជូនទំនិញតាមផ្លូវគោក ផ្លូវអាកាសរណ៍ និងផ្លូវសមុទ្រដោយសេរី ដើម្បីអាស៊ានមួយប្រកបដោយវិបុលភាព៕

បកប្រែដោយ Pham Diep