អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានមន្រ្តីនៃក្រសួង ស្ថាប័នចំនួន ១៨ របស់វៀតណាម និងបណ្តាដៃគូកម្ពុជា។ នៅក្នុងកិច្ចប្រជុំនេះ ក្រសួង និងស្ថាប័ននានានៃភាគីទាំងពីរបានពិនិត្យឡើងវិញ និងវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលសម្រេចបានតាំងពីកិច្ចប្រជុំលើកទី ១៦ រហូតមកដល់ពេលនេះដោយចង្អុលបង្ហាញពីបញ្ហា និងឧបសគ្គដែលនៅសេសសល់លើគ្រប់វិស័យ រួមទាំងការលើកឡើងនូវទិសដៅ និងរបាយការណ៍ជូនប្រធានអនុគណៈកម្មការនៃប្រទេសទាំងពីរដើម្បីពិចារណា និងសំរេច។

leftcenterrightdel
រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកស្រី អ៊ិត សោភា និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung (រូប​ថត៖ vnanet.vn)

 

លោក Nguyen Quoc Dung និងលោកស្រី អ៊ិត សោភា បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទរវាងគណៈប្រតិភូទាំងពីរ ដែលជឿជាក់ថាដោយមានការរៀបចំយ៉ាងហ្មត់ចត់ក្នុងស្មារតីមិត្តភាពនិងយល់ដឹងគ្នាទៅវិញទៅមក សម័យប្រជុំលើកទី ១៧ នៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាមនាពេលខាងមុខនេះក្រោមសហអធិបតីរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នឹងប្រកបដោយជោគជ័យ ទទួលបានលទ្ធផលខ្ពស់ ឆ្លើយតបនឹងការរំពឹងទុករបស់ភាគីទាំងពីរ៕

បកប្រែដោយ Duy Hoan