លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងអតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung រួមជាមួយបណ្តាថ្នាក់ដឹកនាំ បានអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ដែលជាអ្នកដឹកនាំដ៏មានទេព្យកោសលរបស់បក្ស និងប្រជាជនវៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc  លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងអតីតប្រធានរដ្ឋសភា លោក Nguyen Sinh Hung អុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថត៖ vnanet.vn)

កាលពីជាងកន្លះសតវត្សរ៍មុន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៦៩ លោកប្រធានហូជីមិញបានទទួលមរណភាព។ លោកប្រធានហូជីមិញបានបន្សល់ទុកនូវមរតកសាសន៍ ដែលជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ហើយជាពាក្យទូន្មាន និងមនោសញ្ចេតនារបស់លោកប្រធានដល់ជំនាន់ក្រោយៗ។

ក្នុងឱកាសនេះ តាងនាមបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងលោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានសន្យាថានឹងបន្តជំរុញការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សិលធម៌ និងរចនាបទលោកប្រធានហូជីមិញ ដើម្បីកសាងប្រទេសជាតិប្រកបដោយអភិវឌ្ឍន៍ និងវិបុលភាព៕

បកប្រែដោយ Huyen Trang