លោក Vo Van Thuong បានចាត់ទុកថា ទំនាក់ទំនងរវាងវៀតណាម និងកូតឌីវ័រកំពុងអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ លោកបញ្ជាក់ថា បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយបណ្តាប្រទេសអាហ្វ្រិក រួមទាំងប្រទេសកូតឌីវ័រ។ លោក Vo Van Thuong ស្នើឲ្យភាគីទាំងពីរគប្បីជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា និងបង្កើតគណៈកម្មាធិការចម្រុះ។ល។

leftcenterrightdel
លោក Vo Van Thuong ទទួលជួបសវនាការជាមួយលោកនាយករដ្ឋមន្ត្រី Amadou Gon Coulibaly (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Amadou Gon Coulibaly បានឲ្យដឹងថា កូតឌីវ័រ ចាក់ទុកវៀតណាមជាគំរូសម្រាប់ការអភិវឌ្ឍ។ ប្រទេសកូតឌីវ័រនឹងជាស្ពានតភ្ជាប់ដើម្បីជម្រុញទំនាក់ទំនងរវាងវៀតណាមជាមួយសហភាពអាហ្វ្រិក និងរំពឹងថា វៀតណាមនឹងជួយគាំទ្រកូតឌីវ័រក្នុងការបើកទូលាយនូវកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន។

*ក្នុងជំនួបជាមួយលោកប្រធានសភាជាតិ Amadou Soumahoro លោក Vo Van Thuong ស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជម្រុញការផ្លាស់ប្តូរមិត្តភាព ការចែករំលែកបទពិសោធន៍ ការផ្លាស់ប្ដូរព័ត៌មាន ពិនិត្យការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការនានា ជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរកំពុងពិភាក្សា និងបង្កលក្ខណៈងាយស្រួលដើម្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

leftcenterrightdel
លោក Vo Van Thuong ជួបជាមួយលោក Amadou Soumahoro (រូបថត៖ vnanet.vn)

លោក Amadou Soumahoro វាយតម្លៃថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរមានកំណើនល្អ ប៉ុន្តែនៅមានសក្តានុពលនៅពេលខាងមុខនេះ។ លោករំពឹងថា វៀតណាម និងកូតឌីវ័រនឹងយកចិត្តទុកដាក់ថែមទៀតដល់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងគមនាគមន៍ដើម្បីប្រជាជននៃប្រទេសទាំងពីរយល់ដឹងគ្នាទៅវិញទៅមក៕

បកប្រែដោយ Thanh Cong