នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានគូសបញ្ចាក់ថា  វៀតណាមគាំទ្រការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលក្នុងនោះមិនត្រឹមតែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើវិស័យការពារជាតិនិងសន្ដិសុខទៀតផង។ លោកនាយករដ្ឋមន្ត្រីវៀតណាមមានបំណងចង់ឲ្យសហគ្រាសនៃប្រទេសទាំងពីរជំរុញពាណិជ្ជកម្មនិងស្វែងរកឱកាស​សហប្រតិបត្តិការពាណិជ្ជកម្ម។ ព្រមទាំងសង្ឃឹមថា ប្រទេសកូតឌីវ័រនឹងបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាសវៀត​ណាម​ក្នុងការធ្វើអាជីវកម្មនៅប្រទេសកូតឌីវ័រនិងជួយឲ្យទំនិញវៀតណាមចូលមកទីផ្សារកូតឌីវ័រ។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូតឌីវ័រ លោក Marcel Amon Tanoh (រូបថត៖ vnanet.vn)

 

លោកនាយករដ្ឋមន្ត្រីវៀតណាម បានឲ្យដឹងរថា វៀតណាមត្រៀមខ្លួនចែករំលែកបទពិសោធន៏ គាំទ្រ និងជួយប្រទេសកូតឌីវ័រក្នុងវិស័យដាំស្រូវ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ប្រទេសវៀតណាមនិងប្រទេសកូតឌីវ័រគួរបង្កើនការផ្លាស់ប្តូរយោបល់និងកិច្ចសហប្រតិបត្តិការ ហើយ​បំពេញបន្ថែមភាពខ្លាំងលើគ្នាទៅវិញទៅមក។ ប្រទេសកូតឌីវ័រនឹងក្លាយទៅជាស្ពានតភ្ជាប់សម្រាប់​ទំនិញវៀតណាមចូលមកទីផ្សារអាហ្វ្រិក និងផ្ទុយទៅវិញ ហើយប្រទេសវៀតណាមជាស្ពានតភ្ជាប់សម្រាប់ទំនិញរបស់ប្រទេសកូតឌីវ័រចូលមកទីផ្សារអាស៊ាន ក៏ដូចជាដៃគូសំខាន់ៗរបស់វៀតណាមដែរ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ លោករដ្ឋមន្ត្រី Marcel Amon Tanoh បានស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការការពារវិនិយោគនិងកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា។ នៅក្នុងដំណើរការទំនើបនីយកម្មខឿនសេដ្ឋកិច្ច ប្រទេសកូតឌីវ័រចង់អភិវឌ្ឍន៍ឧស្សាហកម្មកែច្នៃ ជាពិសេសលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទី។ នេះគឺជាឱកាសសម្រាប់សហគ្រាសវៀតណាមចូលមកវិនិយោគនៅប្រទេសកូតឌីវ័រ។ ក្រៅទីនេះកូតឌីវ័រ ក៏មានបំណងចង់រៀនសូត្រ​បទពិសោធន៏ពីវៀតណាមក្នុងការដាំដុះស្រូវនិងកែច្នៃអង្ករដែរ។ ជាមួយគ្នានោះភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជាវិស័យការពារជាតិនិងសុខាភិបាលដែរ៕

បកប្រែដោយ Thanh Cong