ពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការសពអតីតប្រធានរដ្ឋវៀតណាម លោកនាយឧត្ដមសេនីយ៍ Le Duc Anh
កប.អនឡាញ - វេលាម៉ោង៧ គត់ ថ្ងៃទី៣ ខែឧសភា នៅអគារបុណ្យសពជាតិលេខ ៥ Tran Thanh Tong ទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធផ្លូវការសពលោកនាយឧត្ដមសេនីយ៍ Le Duc Anh អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអតីតទីប្រឹក្សាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។