លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា វៀតណាមតែងតែឲ្យតំលៃខ្ពស់ចំពោះជំនួយដ៏ថ្លៃថ្លា និងមនោសញ្ចេតនាដែលប្រជាជនរូម៉ានីបានផ្ដល់ដល់ទឹកដីនិងប្រជាជនវៀតណាមក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក។

leftcenterrightdel
លោក Nguyen Xuan Phuc ជួបសវនាការជាមួយលោក Klaus Iohannis (រូបថត៖ vnanet.vn)

លោកប្រធានាធិបតី Klaus Iohannis បញ្ជាក់ថា រូម៉ានីមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ។ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងតួនាទីរបស់វៀតណាមក្នុងតំបន់និងនៅលើពិភពលោក។ លោកសង្កត់ធ្ងន់ថា រូម៉ានីជួយគាំទ្រការពង្រីកទំនាក់ទំនងវៀតណាម-EU និងនឹងខិតខំប្រឹងប្រែងជម្រុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ក្នុងរយៈពេលរូម៉ានីជាប្រធាន EU ហើយអនុវត្តគម្រោងសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ឲ្យវៀតណាម EU និងរូម៉ានី។

លោកប្រធានាធិបតី Klaus Iohannis និងលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានឯកភាពថា ប្រទេសទាំងពីរគប្បីស្នើឲ្យក្រសួង ស្ថាប័ន តំបន់មូលដ្ឋាន និងដៃគូនៃភាគីទាំងពីរសហការក្នុងការជម្រុញទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យអភិវឌ្ឍន៍ខ្លាំងនិងមានប្រសិទ្ធភាព នាំមកនូវលទ្ធផលសំខាន់ក្នុងឱកាសប្រទេសទាំងពីររំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២០។ ថ្នាក់ដឹកនាំទាំងពីរបញ្ជាក់ថា ប្រទេសទាំងពីរនឹងបន្តសហការនៅវេទិកាពហុភាគីផងដែរ។

នាថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានជួបសវនាការជាមួយប្រធានព្រឹទ្ធសភារូម៉ានីលោក Călin Popescu Tăriceanu។ ក្នុងជំនួប លោកនាយករដ្ឋមន្រ្តីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមសមាជិកសភាជាតិមិត្តភាពនៃប្រទេសទាំងពីរ និងការផ្លាស់ប្ដូរគណៈប្រតិភូជាប្រចាំរវាងសភាជាតិនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តីវៀតណាមបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់រូម៉ានី រួមទាំងព្រឹទ្ធសភារូម៉ានីក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនៅពេលកន្លងមក និងមានបំណងបន្តទទួលការជួយគាំទ្ររូម៉ានីក្នុងរយៈពេលខាងមុខ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបសវនាការជាមួយប្រធានព្រឹទ្ធសភារូម៉ានីលោក Călin Popescu Tăriceanu (រូបថត៖ vnanet.vn)

លោក Călin Popescu Tăriceanu មានបំណងចងពង្រីកទំនាក់ទំនងរវាងសភាជាតិនៃប្រទេសទាំងពីរ រួមវិភាគទានពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី។ លោកប្រធានព្រឹទ្ធសភារូម៉ានីចាត់ទុកថា ភាគីទាំងពីរគប្បីជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងសង្ខាងមានសក្តានុពល ឆ្ពោះទៅគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ១ ពាន់លានដុល្លារអាមេរិក។ រូម៉ានីរំពឹងថា នឹងទទួលនិស្សិតវៀតណាម និងផ្ដល់អាជ្ញាប័ណ្ណការងារបន្ថែមទៀតឲ្យពលករវៀតណាមមកកាន់ប្រទេសរូម៉ានី។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងនៅវេទិកាសហគ្រាសវៀតណាម-រូម៉ានី និងធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត និងទីក្រុងមួយចំនួនរបស់វៀតណាមនិងរូម៉ានីដើម្បីស្វែងរកវិធានការជម្រុញកិច្ចសហប្រតិបត្តិការរវាងតំបន់មូលដ្ឋាននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong