leftcenterrightdel
កម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍វៀតណាមនៅប្រទេសរ៉ូមានី ទទួលស្វាគមន៍លោក Nguyen Xuan Phuc និងលោកជំទាវ នៅព្រលានយន្តហោះអន្តរជាតិ Henri Coanda (រូបថត៖ vnanet.vn)

អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោកជំទាវ និងគណៈប្រតិភូនៅឯព្រលានយន្តហោះ ភាគីរូម៉ានីមានវត្តមានរដ្ឋមន្ត្រីក្រសួងវប្បធម៌លោក Bogdan Andrei Toader រដ្ឋលេខាធិការក្រសួងការបរទេសលោកស្រី Monica Gheorghita, ភារធារីរូម៉ានីប្រចាំនៅវៀតណាមលោក Emil Ghitelescu និងថ្នាក់ដឹកនាំមួយចំនួននៃក្រសួងការបរទេស។ អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ភាគីវៀតណាមមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរូម៉ានីលោក Dang Tran Phong និងលោកជំទាវ រួមទាំងកម្មាភិបាល បុគ្គលិកស្ថានទូត និងតំណាងសហគមន៍វៀតណាមនៅប្រទេសរ៉ូមានីផងដែរ។

បន្ទាប់មក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាខេត្ត Prahova និងជួបពិភាក្សាការងារជាមួយលោកស្រី Ioana Madalina Lupea អភិបាលខេត្ត Prahova។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបលោកស្រី Ioana Madalina Lupea (រូបថត៖ vnanet.vn)

នៅជំនួប នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Prahova និងខេត្តមួយចំនួនរបស់វៀតណាមជាពិសេសលើវិស័យទេសចរណ៍ អប់រំបណ្តុះបណ្តាល ប្រេងឧស្ម័ន កសិកម្ម និងរុក្ខាកម្ម។ ទាំងនេះក៏ជាវិស័យអាទិភាពទូទៅរបស់វៀតណាម ក្នុងកិច្ចសហប្រតិបត្តិការជាមួយរូម៉ា។

រីឯលោកស្រី Ioana Madalina Lupea បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ខេត្ត Prahova បានសហការជាមួយសភាពាណិជ្ជកម្ម និងស្ថានទូតវៀតណាមប្រចាំនៅរូម៉ានី រៀបចំជាប្រចាំសិក្ខាសាលា  កិច្ចពិភាក្សា ការជួបជុំអាជីវកម្ម ដើម្បីបង្ហាញពីសក្តានុពល និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ទេសចរណ៍ អប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងខេត្ត Prahova និងវៀតណាម។ លោកស្រីបានសង្កត់ធ្ងន់ថា ខេត្ត Prahova ចង់បើកទូលាយកិច្ចសហប្រតិបត្តិការជាមួយខេត្តមួយចំនួនរបស់វៀតណាម ជាពិសេសលើវិស័យដែលខេត្តមានឧត្តមភាព៕

បកប្រែដោយ Huyen Trang