លោក Édouard Philippe កើតនាថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ១៩៧០ នៅទីក្រុង Rouen។ ឆ្នាំ១៩៩២ លោក Édouard Philippe បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ។ ឆ្នាំ១៩៩៧ លោកបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានរដ្ឋបាលសាធារណៈ (ENA)។

leftcenterrightdel
លោក Édouard Philippe

ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២ លោក Édouard Philippe ជាសមាជិកក្រុមប្រឹក្សារដ្ឋ។ ឆ្នាំ២០០១ លោកបានជាប់ឆ្នោតជាអភិបាលរងក្រុង Havre។ ឆ្នាំ២០០៥ លោកគឺជាមេធាវីនៃការិយាល័យច្បាប់ Debevoise et Plimpton LLP។ ឆ្នាំ២០០៧ លោក Édouard Philippe ត្រូវបានតែងតាំងជាទីប្រឹក្សារដ្ឋមន្ត្រី ទទួលបន្ទុកផ្នែកបរិស្ថាននិងការអភិវឌ្ឍប្រកបដោយចីរភាព។

ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ លោកជានាយកផ្នែកកិច្ចការសាធារណៈនៅសម្ព័ន្ធក្រុមហ៊ុនថាមពល Areva។ ឆ្នាំ២០១០ លោកបានជាប់ឆ្នោតជាអភិបាលក្រុង Havre។ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ លោកជាមេធាវីនៃការិយាល័យច្បាប់ Wilhelm & Associes។ ឆ្នាំ២០១២ លោកបានជាប់ឆ្នោតជាសមាជិកនៃរដ្ឋសភាជាន់ទាប តំបន់ Seine Maritime។ ឆ្នាំ២០១៤ បានជាប់ឆ្នោតសាជាថ្មីជាអភិបាលក្រុង Havre។

ពីខែឧសភា ឆ្នាំ២០១៧ ដល់សព្វថ្ងៃនេះ លោក Édouard Philippe ទទួលតំណែងជានាយករដ្ឋមន្ត្រីបារាំង៕

បកប្រែដោយ Thuy Anh