ក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៃ  APEC 2017 ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang បានថ្លែងសុន្ទរកថា សំខាន់មួយនៅសម័យកិច្ចសន្ទនានេះ។ យើងខ្ញុំមាន កិត្តិយសដ៏ខ្ពង់ខ្ពស់សូមផ្សាយនូវខ្លឹមសារទាំងស្រុងនៃ សុន្ទរកថារបស់លោកប្រធានរដ្ឋវៀតណាមដូចតទៅ៖

leftcenterrightdel
ប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC និងលោកជំទាវ (រូបថត៖ vnanet.vn)
leftcenterrightdel
ប្រធានរដ្ឋ លោក Tran Dai Quang ជំនួសមុខថ្នាក់ដឹកនាំ APEC ថ្លែងសុន្ទរកថា (រូបថត៖ vnanet.vn)

ឯកឧត្តម លោកជំទាវ លោក លោស្រី ជាទីជាទីមេត្រី

កិច្ចសន្ទនារវាងថ្នាក់ដឹកនាំនៃប្រទេសជាសមាជិក APEC ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ពាណិជ្ជកម្ម APEC (ABAC) ក្នុងឆ្នាំនេះពិតជាមានសារសំខាន់យ៉ាង ខ្លាំងណាស់។ នេះជាពេលវេលាដែលយើងត្រូវការស្វែង រកទិសដៅថ្មីៗដើម្បីរក្សាតួនាទីរបស់ APEC ដែលជា កម្លាំងចលករនៃកំណើន និងការតភ្ជាប់សេដ្ឋកិច្ចសកល និងអាស៊ី-ប៉ាស៊ីហ្វិក។ នេះក៏ជាពេលវេលាដែលយើង ត្រូវការកសាងចក្ខុវិស័យថ្មីមួយសម្រាប់វេទិកា APEC ដែលកំពុងឈានចូលទសវត្សរ៍អភិវឌ្ឍន៍ទី៤។ ហេតុដូច្នេះ ថ្នាក់ដឹកនាំ APEC បានត្រៀមលក្ខណៈ ជាស្រេចដើម្បីជួបពិភាក្សា ផ្លាស់ប្តូរយោបល់ សន្ទនា ជាមួយសហគមន៍អាជីវកម្មមុនពេលឈានចូលកិច្ចប្រជុំកំពូលដ៏សំខាន់នៅថ្ងៃស្អែកនេះ។ សំណើ និងគំនិត ផ្តួចផ្តើមទាំងអស់នៃក្រុមប្រឹក្សាពិគ្រោះយោបល់ ពាណិជ្ជកម្មនឹងក្លាយទៅជាមូលដ្ឋានសំខាន់ៗសម្រាប់យើងខ្ញុំពិចារណា និងសម្រេចលើទិសដៅរបស់ APEC នៅក្នុងរយៈពេលខាងមុខដែរ។

ខ្ញុំវាយតំលៃខ្ពស់ចំពោះរបាយការណ៍របស់ ABAC ដែល លោកប្រធានទើបតែបានបង្ហាញ ព្រមទាំងសូម ស្វាគមន៍ចំពោះសំណូមពរទាំង២០ យ៉ាងជាក់លាក់នៃ សហគមន៍អាជីវកម្មក្នុងតំបន់។  ខ្ញុំគិតថា សំណូមពរពី សំណាក់អស់លោកអ្នកពិតជាមានអត្ថប្រយោជន៍ជាក់ស្តែងណាស់។

ប៉ុន្តែបញ្ហាដែលសហគមន៍អាជីវកម្មចាប់អារម្មណ៍បំផុត នោះ ហើយជាពិសេសគឺការចងសម្ព័ន្ធសេដ្ឋកិច្ចក្នុង តំបន់ ការតភ្ជាប់  ការជំរុញលំហូរពាណិជ្ជកម្ម ការវិនិយោគ មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍគ្របដណ្តប់ សន្តិសុខស្បៀង ចក្ខុវិស័យរបស់ APEC ក្រោយឆ្នាំ២០២០...ក៏ជាបញ្ហា នានាដែលថ្នាក់ដឹកនាំ APEC  នៅមានការខ្វល់ខ្វាយ និងត្រូវ ពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ និង ទិសដៅសមរម្យ។ ខ្ញុំសូមបានលើកឡើងចំណុច សំខាន់ៗមួយចំនួនដូចខាងក្រោម៖

ចំណុចទីមួយ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការ វិនិយោគ ដែលបាន កំពុង និងនឹងបន្តជាអាទិភាព ដំបូងបង្អស់នៃកិច្ចសហប្រតិបត្តិការរបស់ APEC។ ខឿនសេដ្ឋកិច្ចជាសមាជិកទាំងអស់សុទ្ធតែបានសន្យា នឹងពន្លឿនការបញ្ចប់នៃការអនុវត្តនូវគោលដៅ Bogor ដែលក្នុងនោះបានផ្តោតទៅលើវិស័យផ្តល់សេវានានា ការវិនិយោគ និងវិធានការបន្ថយរបាំងក្រៅពន្ធដារ។ កិច្ចប្រជុំកំពូល APEC ក៏នឹងជំរុញយ៉ាងខ្លាំងជាងនេះ ទៅទៀតការអនុវត្តផែនការដែលត្រូវបានអនុម័ត ជាពិសេសគឺផែនការមេស្តីពីការតភ្ជាប់ APEC ក្របខ័ណ្ឌនៃការតភ្ជាប់សង្វាក់ផ្គត់ផ្គង់ ផែនទីចង្អុល ផ្លូវស្តីពីកិច្ចសហប្រតិបត្តិការអំពីសេវាកម្មដំណាក់កាលឆ្នាំ ២០១៦-២០២៥ ព្រមទាំងផ្តោតលើការដោះស្រាយ បញ្ហាថ្មីៗដែលកំពុងលេចឡើងដូចជាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន ផែនការចង្អុលផ្លូវអំពីសេដ្ឋកិច្ច អ៊ីនធើណែត សេដ្ឋកិច្ចឌីជីថលជាដើម។

នៅថ្ងៃស្អែកកិច្ចប្រជុំកំពូលនេះយើងនឹងពិភាក្សាអំពីទិសដៅជំរុញជាងនេះទៅទៀតកិច្ចខិតខំប្រឹងប្រែងដើម្បី បញ្ចប់គោលដៅ Bogor និងការតភ្ជាប់ខ្សែសង្វាក់ ផ្គត់ផ្គង់ពង្រឹងប្រព័ន្ធនៃពាណិជ្ជកម្មពហុភាគី ជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ និងឆ្ពោះទៅរក ការកសាងតំបន់ពាណិជ្ជកម្មដោយសេរីនៅក្នុងតំបន់ អាស៊ី- ប៉ាស៊ីហ្វិក (FTAAP) ។

ទីពីរយើងបានចែករំលែកការចាប់អារម្មណ៍ពីសហគមន៍អាជីវកម្មចំពោះតម្រូវការក្នុងការបង្កើនការចូលរួមរបស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម នៅក្នុង ទីផ្សារសកលដែលបានធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពខិតមកជិតការឱកាសទទួលហិរញ្ញប្បទានរបស់សហគ្រាស សិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្ត្រី។ ការចូលរួម កាន់តែសកម្មនៃសហគ្រាសទាំងអស់ និយាយរួម និង សហគ្រាសដែលស្រ្តីជាម្ចាស់និយាយដោយឡែកជា កម្លាំងចលករថ្មីជួយជំរុញកំណើននៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងគ្របដណ្តប់។ យើងខ្ញុំតាំងចិត្តថា នឹងបង្កើតឡើងនូវគោលនយោបាយ និងក្របខ័ណ្ឌ ច្បាប់ដ៏ប្រសិទ្ធិភាពមួយដើម្បីនាំមកនូវបរិយាកាសកាន់តែមានលក្ខណៈអំណោយផលដល់សហគមន៍អាជីវកម្ម។

ទីបី សំណូមពរដែលត្រូវបានលើងឡើងដោយអស់ លោកអ្នកក្នុងការជំរុញការអភិវឌ្ឍគ្របដណ្តប់  ហិរញ្ញវត្ថុ និងសង្គមកិច្ច សន្តិសុខស្បៀង សន្តិសុខថាមពល និងកម្លាំងពលកម្មនៅក្នុងយុគសម័យឌីជីថល ទាំងនេះ សុទ្ធតែជាបញ្ហានៃភាពបន្ទាន់មួយដែលបានកំណត់ ដើម្បីធានាឱ្យមានការច្នៃប្រឌិត ការរីកលូតលាស់ ប្រកបដោយនិរន្តរភាព និងគ្របដណ្តប់។ យើងខ្ញុំបាន ដឹកនាំគ្រប់លំដាប់ថ្នាក់ទទួលបន្ទុកការងារនៃ APEC តាំងពីដើមឆ្នាំមកម៉្លេះផ្តោតសំខាន់ទៅលើការកសាង ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងក្នុងការជំរុញការគ្របដណ្តប់ខាងហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសង្គម និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងសម័យឌីជីថល សន្ដិសុខស្បៀង ការទប់ទល់ទៅនឹងបម្រែបម្រួល អាកាសធាតុ ការអភិវឌ្ឍជនបទ-ទីក្រុង។ បញ្ហាទាំងនេះ នឹងត្រូវបានពិភាក្សានៅសន្និសីទដ៏សំខាន់មួយនេះនៅថ្ងៃស្អែកផងដែរ។

ទីបួនខ្ញុំពេញចិត្តក្នុងការដែលសហគមន៍អាជីវកម្មបានលើកឡើងយោបល់ជាច្រើនដើម្បីរួមចំណែកដល់គំនិតនៃការកសាងចក្ខុវិស័យរបស់ APEC ក្រោយឆ្នាំ ២០២០ ។ APE នេះទទួលបានភាពជោគជ័យក្នុងរយៈពេល ជិតបីទសវត្សរ៍មកហើយ។ ហើយមកទល់ពេលនេះ ជាដំណាក់កាលគន្លឹះ និងមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះកិច្ចប្រជុំកំពូល APEC។ ខ្ញុំសូមអំពាវនាវដល់ សហគមន៍អាជីវកម្មបន្តរួមចំណែកយ៉ាងសកម្ម និងរួម គ្នាជាមួយយើងខ្ញុំអាចបញ្ចប់ភារកិច្ចស្ថាបនាចក្ខុវិស័យថ្មីសម្រាប់ APEC ក្នុងទសវត្សរ៍ក្រោយៗទៀត។

ឯកឧត្តម លោកជំទាវ លោក លោកស្រីជាទីមេត្រី

យើងអាចមានមោទនភាពចំពោះ APEC ដោយបាន ក្លាយទៅជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការ ជោគជ័យបំផុតក្នុងការតភ្ជាប់រវាងរដ្ឋ និងសហគមន៍ អាជីវកម្មមួយ។ ក្រុមប្រឹក្សាពិគ្រោះយោបល់ពាណិជ្ជកម្ម APEC ក៏ដូចជាក្រុមប្រឹក្សានៃ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប៉ាស៊ីហ្វិក និងវេទិកាសំឡេង APEC នៅអនាគត ដែលបានរួមដំណើរជាមួយ APEC រហូតក្នុងរយៈពេល កន្លងមកដើម្បីរួមវិភាគទានដល់ភាពរុងរឿងនៃអាស៊ី- ប៉ាស៊ីហ្វិក។

នៅក្នុងឆ្នាំ ២០១៧ នេះតែម្តង នៅក្នុងប្រទេស វៀតណាមសន្និសីទសំខាន់ៗទាំងអស់នៃ APEC គឺ សុទ្ធតែមានការរួមចំណែកជាវិជ្ជមានយ៉ាងខ្លាំងពី សហគមន៍ពាណិជ្ជកម្ម។ សហគ្រាសបានរៀបចំ ព្រឹត្តិការណ៍ជាច្រើនដោយបុរេសកម្មក្នុងឱកាសនៃ បណ្តាសន្និសីទ APEC ដែលគួរឲ្យចាប់អារម្មណ៍បំផុត នោះគឺវេទិកាផ្តួចផ្តើមការធ្វើអាជីវកម្ម APEC កិច្ចសន្ទនា រវាងរដ្ឋ និងឯកជន APEC អំពីការលើកកម្ពស់ សមត្ថភាពនៃមីក្រូសហគ្រាស សហគ្រាសធុនតូច និង មធ្យម និងវេទិកាអ្នកជំនួញស្រី APEC ។ល។ សហគមន៍អាជីវកម្មក៏បានចូលរួមយ៉ាងសកម្មដើម្បីផ្តួចផ្តើមគំនិតក្នុងរាល់កិច្ចសន្ទនាសំខាន់ៗដូចជា APEC ដល់ឆ្នាំ២០២០ និងក្នុងអនាគត អភិវឌ្ឍគ្របដណ្តប់  សន្តិសុខស្បៀងទេសចរណ៍ និរន្តរភាព...

ខ្ញុំសូមអំពាវនាវឲ្យបន្តការពង្រីកនូវយន្តការក្នុង កិច្ចសហប្រតិបត្តិការយ៉ាងស្អិតល្មួត ប្រកបដោយ ប្រសិទ្ធភាពនេះ។ សហគមន៍អាជីវកម្មបន្តរួមកម្លាំង ជាមួយរដ្ឋក្នុងដំណាក់កាលគន្លឹះបច្ចុប្បន្ន និងក្នុង អនាគត។ ខ្ញុំមានក្តីសង្ឃឹមថា ការរួមដំណើរពីសំណាក់ សហគមន៍សហគ្រាសនឹងបង្កបង្កើតឡើងនូវកម្លាំង ចលករថ្មីៗសំដៅសម្រេចឲ្យបាននូវគោលដៅសំខាន់បំផុតនៃកិច្ចសហប្រតិបត្តិការ APEC គឺដើម្បី ផលប្រយោជន៍សហគ្រាស និងប្រជាជន។

សូមជូនពរឲ្យកិច្ចពិភាក្សានឹងទទួលបានលទ្ធផលជា ផ្លែផ្កាល្អ៕

សូមអរគុណ!

បកប្រែដោយ Minh Trung