leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ទទួលជួបប្រធានាធិបតី ហ្វីលីពីន លោក Duterte (រូបថត៖ vnanet.vn)
leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ទទួលជួបនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី លោក Najib Tun Razak (រូបថត៖ vnanet.vn)
leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ទទួលជួបទីប្រឹក្សាថ្នាក់រដ្ឋនៃប្រទេសមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសដូចជា ហ្វីលីពីន ម៉ិចស៊ីកូ  ប៉េរូ ម៉ាឡេស៊ី មីយ៉ាន់ម៉ា លោកប្រធានរដ្ឋ Tran Dai Quang សុទ្ធតែបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងវៀតណាមជាមួយប្រទេសទាំងនេះ។ ក្នុងជំនួបទ្វេភាគីជាមួយបណ្តាថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ភាគីទាំងអស់បានយល់ព្រមគ្នានឹងបន្តការពង្រឹង និងពង្រីកចំណងសាមគ្គីភាព និងរក្សាតួនាទីស្នូលរបស់អាស៊ាន។ ភាគីទាំងអស់ក៏បានពិភាក្សាគ្នាលើបញ្ហាសំខាន់ៗក្នុងតំបន់ និងនៅលើលោកដែលមានការចាប់អារម្មណ៍ដូចគ្នា។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ទទួលជួបប្រធានាធិបតី ម៉ិចស៊ីកូ លោក Enrique Penã Nieto (រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយប្រធានាធិបតី ម៉ិចស៊ីកូ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពលើវិធានការនានាដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើវិស័យជាច្រើន ព្រមទាំងបានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីតែរក្សាជាប្រចាំនូវរាល់សកម្មភាពដើម្បីបំពេញក្របខ័ណ្ឌគតិយុត្តិសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ម៉ិចស៊ីកូ។

leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ទទួលជួបប្រធានាធិបតីលោក Pedro Pablo Kuczynski។(រូបថត៖ vnanet.vn)

ក្នុងជំនួបជាមួយប្រធានាធិបតីប្រទេសប៉េរូ ភាគីទាំងពីរបានរួមគ្នាវាយតំលៃថា ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលកន្លងមក ទទួលបានលទ្ធផលដ៏វិជ្ជមានលើវិស័យជាច្រើន ជាពិសេសគឺវិស័យធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងថ្ងៃដដែល លោកប្រធានរដ្ឋ Tran Dai Quang បានជួបជាមួយប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ផងដែរ ៕

បកប្រែដោយ Minh Trung