កាសែត Dagong Bao របស់ហុងកុង (ប្រទេសចិន) ថ្ងៃទី១១ ខែវិច្ឆិកា បានចាត់ទុកថា រដ្ឋាភិបាលវៀតណាមមានបំណថា តាមរយៈការរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់នានា ដើម្បីបង្កើនកិត្យានុភាព និងរូបភាពរបស់វៀតណាម ព្រមទាំងជម្រុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៅភាគកណ្ដាលវៀតណាម។ ដូច្នេះ វៀតណាមផ្តោតជាសំខាន់ទៅលើការរៀបចំសន្និសីទជាន់ខ្ពស់ APEC។ អត្ថបទនេះ ក៏វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍរបស់វៀតណាម និងសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយចិននៅពេលខាងមុខ។

ក្នុងអត្ថបទមួយចុះផ្សាយលើគេហ៍ទំព័រ របស់វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្រ្តរុស្ស៊ី អ្នកជំនាញការ Maria Zelenkova សង្កត់ធ្ងន់ថា វៀតណាមកំពុងក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុគេនៅតំបន់ និងការរៀបចំប្រកបដោយជោគជ័យនូវសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នឹងរួមចំណែកពង្រឹងរូបភាពរបស់វៀតណាម នៅលើឆាកអន្តរជាតិជាពិតប្រាកដ។ នៅបច្ចុប្បន្ន ភារកិច្ចសំខាន់របស់វៀតណាមគឺទាក់ទាញទុនវិនិយោគបរទេស ធានាសន្តិសុខថាមពល និងស្បៀងអាហារ។ ក៏យោងតាមអ្នកជំនាញការ Maria Zelenkova វៀតណាមបានពង្រីកល្អនូវតួនាទីជាប្រទេសម្ចាស់ផ្ទះរបស់ APEC ២០១៧ សំដៅទាក់ទាញការវិនិយោគចូលមកវៀតណាម។

leftcenterrightdel
រូបថត៖ news.zing.vn

ក្នុងពេលជាមួយគ្នានោះ លោក Li Gang អគ្គនិពន្ធនាយកគេហទំព័រពាណិជ្ជសញ្ញាជាតិចិន បានអបអរសាទរវៀតណាមចំពោះការរៀបចំប្រកបដោយជោគជ័យ APEC ២០១៧។ លោកចាត់ទុកថា ដោយមានការស្រុះចិត្តគំនិតរវាងបណ្តាថ្នាក់ដឹកនាំ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងតួនាទីនៃការរៀបចំ APEC កាន់តែសំខាន់។ យោងតាមលោកបន្ទាប់សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងចិននឹងបានអភិវឌ្ឍខ្លាំងថែមទៀត។

លោកស្រីប្រធានាធិបតី ឈីលី Michelle Bachelet អះអាថថា៖ “វៀតណាមបានសម្ដែងនូវសមត្ថភាពអស្ចា្យក្នុងការរៀបចំរបស់ខ្លួន។ ក្នុងអំឡុងមួយឆ្នាំកន្លងមក វៀតណាមបានរៀបចំល្អនូវបណ្ដាព្រឹត្តិការណ៍របស់ឆ្នាំ APEC ២០១៧”។

លោក Ivan Bayagau មកពីប៉ាពួញូហ្គីណេ (Papua New Guinea) - ប្រទេសម្ចាស់ផ្ទះរបស់ឆ្នាំ APEC ២០១៨ ឲ្យដឹងថា តាមរយៈសន្និសីទនេះ ប៉ាពួញូហ្គីណេ បានរៀនបទពិសោធន៍ជាច្រើនរបស់វៀតណាមដើម្បីរៀបចំ APEC ២០១៨។

នាថ្ងៃទី១១ ខែវិច្ឆិកា មានប្រសាសន៍នៅសន្និសីទកាសែតក្របខ័ណ្ឌចង្អៀតអំពីសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានវាយតំលៃខ្ពស់ចំពោះប្រសិទ្ធិភាពរបស់សន្និសីទលើកនេះ។ លោកចាត់ទុកថា វៀតណាមបានបញ្ចេញអស់ពីកំលាំងកាយចិត្តរបស់ខ្លួនក្នុងបំណងសន្និសីទ ប្រព្រឹត្តទៅដោយរលូនហើយប្រការនេះមានអត្ថន័យសំខាន់ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការនៅតំបន់។

យោងតាមលោកបណ្ឌិត Alan Bollard នាយកប្រតិបត្តិការគណៈកម្មការលេខាធិការ APEC វៀតណាមមានតួនាទីសំខាន់ក្នុងដំណើរការអភិវឌ្ឍ ដោយមានការលើកឡើងប្រធានបទនិងសកម្មភាពអាទិភាពរបស់ឆ្នាំ APEC ២០១៧។ កិច្ចប្រជុំជាន់ខ្ពស់ APEC ២០១៧ បានបញ្ចប់ប្រកបដោយជោគជ័យដោយនិងប្រសិទ្ធិភាពរបស់ឆ្នាំ APEC ព្រមទាំងត្រៀមចាប់ផ្តើមកម្មវិធី និងសកម្មភាពជាច្រើនទៀតឲ្យពេលខាងមុខ៕

បកប្រែដោយ Thuy Anh