leftcenterrightdel
លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និង  លោក Toshimitsu Motegi  រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុន ក្នុងសន្និសីទកាសែត នាថ្ងៃទី១១ វិច្ឆិកា (រូបថត៖ zing.vn)

ហេតុអ្វីប្តូរឈ្មោះ?

នារសៀលថ្ងៃទី ១១ ខែវិច្ឆិកាថ្មីៗនេះ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានសង្កត់ធ្ងន់ថា លទ្ធផលដែលសម្រេចបាននៅទីក្រុង Da Nang លើកនេះបានបញ្ជាក់ច្បាស់ពីការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេសសមាជិកទាំង ១១ ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាសីហ្វិក (TPP) ដើម្បីបង្កើនកំណើនសេដ្ឋកិច្ច បង្កើតការងារ លើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងអភិវឌ្ឍពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងធ្វើសមាហរណកម្មក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពថែមទៀត។ លោកក៏បកស្រាយបន្ថែមទៀតអំពីភាពខុសគ្នារវាងកិច្ចព្រមព្រៀង CPTPP និង TPP ដោយថាវាមិនត្រឹមតែខុសគ្នានៅចំណុចចំនួនប្រទេសសមាជិកក្នុងកិច្ចព្រមព្រៀង TPP-12 និង TPP-11 នោះទេ ថែមទាំងផ្តោតសំខាន់លើគុណភាព និង ការអភិវឌ្ឍលើគ្រប់វិស័យរបស់កិច្ចព្រមព្រៀង TPP-11  ទៀតផងដែរ។ ហេតុដូច្នេះហើយ ខ្លឹមសារនិងគុណភាពនៃកិច្ចព្រមព្រៀងនេះ បង្ហាញច្បាស់ពីពាក្យពីរ ដែលហៅថា «គ្រប់ជ្រុងជ្រោយ» និង «វឌ្ឍនភាព» ហើយប្រការនេះជាគោលដៅរួមរបស់កិច្ចព្រមព្រៀង CPTPP ។

ដោះស្រាយគ្រប់ការលំបាក និងបញ្ជាក់ពីតួនាទីរបស់វៀតណាម

លោក Tran Tuan Anh ក៏បញ្ជាក់ទៀតថាគ្រប់ឧបសគ្គដែលជួបប្រទេះក្នុងការចរចាកិច្ចព្រមព្រៀងនេះគឺធ្វើយ៉ាងណាដើម្បីរក្សាកិច្ចព្រមព្រៀងTPP-11 ប្រកបដោយគុណភាពនៅកំរិតខ្ពស់បំផុតនិងស្វែងរកចំណុចតុល្យភាពថ្មីសំរាប់ការរក្សាកិច្ចព្រមព្រៀងក្នុងបរិបទថ្មី។ កិច្ចចរចានេះបានឆ្លុះបញ្ចាំងពីការកសាងគោលនយោបាយនៃប្រទេសរៀងៗខ្លួន សំដៅធានាគោលដៅប្រកបដោយប្រសិទ្ធភាពសម្រាប់ប្រទេសសមាជិកនិមួយៗ។ ក្នុងឋានៈជាសហអធិបតី វៀតណាម និងជប៉ុនបានបំពេញភារកិច្ចរបស់ខ្លួនដ៏ផ្លែផ្កាដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង TPP ស្តីពីគោលការណ៍ជាមូលដ្ឋាន។

leftcenterrightdel
សន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចព្រមព្រៀង CPTPP

ព្រឹត្តិការក្រៅផ្លូវការមានអត្ថន័យដ៏សំខាន់

CPTTP ត្រូវបានអនុម័តដោយជោគជ័យ និងជាការលោតផ្លោះដ៏ល្អប្រសើរសំរាប់ពាណិជ្ជកម្មសេរីក្នុងតំបន់។ ការដកចេញពី TPP របស់សហរដ្ឋអាមេរិកធ្វើឲ្យការរំពឹងទុកនៃកិច្ចព្រមព្រៀងនេះ ថយចុះយ៉ាងខ្លាំង ក៏ប៉ុន្តែប្រទេសទាំង១១ក្នុងកិច្ចព្រមព្រៀងនេះនៅតែដើរទៅតាមមាគ៌ារបស់ខ្លួន។ នេះគឺជាជំហានលោតផ្លោះជាយុទ្ធសាស្ត្រមួយដែលគួរឲ្យកត់សម្គាល់ ម្យ៉ាងទៀត CPTPP មិនត្រឹមតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទេ ថែមទាំងជាកិច្ចព្រមព្រៀងភាពជាដៃគូលើគ្រប់វិស័យនិងវឌ្ឍនភាពផងដែរ។ ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់ APEC 2017 នៅទីក្រុង Da Nang កិច្ចព្រមព្រៀង CPTPP ក៏បានចាត់ទុកជាព្រឹត្តិការណ៍មានលក្ខណៈប្រវត្តិសាស្ត្រដែរ។

ដើម្បីទទួលបាននូវជោគជ័យដូចនេះ វៀតណាមក្នុងនាមជាប្រទេសជាម្ចាស់ផ្ទះ APEC 2017  បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ពស់បំផុតដើម្បី "រក្សា" ឲ្យបាន TPP ។ ការខំប្រឹងប្រែងរបស់វៀតណាមបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់ប្រទេសផ្សេងៗទៀត។ លើសពីនេះទៅទៀត ដោយមានភាពរាក់ទាក់ ស្និទ្ធស្នាល ដិតដល់និង ស្មោះស្ម័គ្ររបស់ប្រទេសម្ចាស់ផ្ទះ វៀតណាមបានបង្កើតបរិយាកាសល្អបំផុតសម្រាប់កិច្ចចរចានេះដែរ។

វៀតណាមត្រូវឆ្លៀតចាប់យកឱកាសនេះដើម្បីឈានទៅមុខ

ទីមួយ វៀតណាមត្រូវខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីធ្វើការចរចាឲ្យបានបញ្ចប់មាត្រានានាក្នុងកិច្ចព្រមព្រៀងនេះដើម្បីឈានទៅដល់ការចុះហត្ថលេខានិងអនុវត្តយ៉ាងឆាប់ៗ។

ទីពីរ វៀតណាមត្រូវរៀបចំការបង្កើនសមត្ថភាពក្នុងការប្រកួតប្រជែង ទាំងផលិតផល-សេវាកម្ម ទាំងនីតិវិធីដើម្បីឆ្លើយតបនឹងការទាមទារយ៉ាងតឹងរឹងរបស់កិច្ចព្រមព្រៀងនេះនៅកំរិតអភិវឌ្ឍដ៏ខ្ពស់បំផុត។

ទីបីវៀតណាមគួរតែជំរុញទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការផ្សេងៗទៀត ក្នុងនោះមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អ៊ឺរ៉ុប និងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ជាពិសេស បង្កើនទំនាក់ទំនងភាពជាដៃគូជាមួយសហរដ្ឋអាមេរិក ចិន រុស្ស៊ី និងឥណ្ឌា។ ទំនាក់ទំនងទាំងនេះដើរតួនាទីជាស្នូល ដើម្បីធានាតុល្យភាព និងឧត្តមភាពដ៏រឹងមាំនៃយុទ្ធសាស្ត្រ ក៏ដូចជាដើម្បីផលប្រយោជន៍ក្នុងការអភិវឌ្ឍន៍នាំមុខគេក្នុងតំបន់។

leftcenterrightdel
ការនាំចេញនាំចូលរបស់វៀតណាមមានកាលានុវត្តភាពក្នុងការអភិវឌ្ឍន៍ (កំពង់ផែទីក្រុង Hai Phong)

ភាពជោគជ័យនៃសប្តាហ៍ជាន់ខ្ពស់ APEC 2017 នៅទីក្រុង Da Nang និង CPTPP បានក្លាយជាកំលាំងចលករសំរាប់ជំហានជាបន្តបន្ទាប់នាពេលខាងមុខ។ វៀតណាម និង ប្រទេសសមាជិកក្នុងកិច្ចព្រមព្រៀង CPTPP គួរតែឆ្លៀតឱកាសនេះដើម្បីអភិវឌ្ឍទៅមុខ៕

បកប្រែដោយ Van Hoa