ប្រធានរដ្ឋចិនលោក Xi Jinping សង្កត់ធ្ងន់ថា រយៈពេល១០ឆ្នាំបានកន្លងផុត ទៅចាប់ពីពេលផ្ទុះឡើងវិបត្តិហិរញ្ញវត្ថុពិភពលោក សហគមន៍អន្តរជាតិបានសហការយ៉ាងស្អិតរមួតដើម្បីធ្វើឲ្យខឿនសេដ្ឋកិច្ចសកលស្ដារឡើងវិញ។

leftcenterrightdel
លោក Xi Jinping អញ្ជើញថ្លែងសុន្ទរកថាក្នុង APEC CEO Summit ២០១៧ (រូបថត៖ TTXVN)

“យើងចាំបាច់ត្រូវប្រដេញតាមលទ្ធិពហុភាគី ប្រដេញតាមការអភិវឌ្ឍរួម តាមរយៈការកសាងទំនាក់ទំនងដៃគូ ហើយកសាងសហគមន៍រួម ដើម្បីអនាគត របស់មនុស្សលោក”។ ស្ដីពីការបើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការថ្មី ដើម្បីមានអនាគតរួមសំរាប់មនុស្សលោក។ ប្រធានរដ្ឋលោក Xi Jinping ចាត់ទុកថា ខឿនសេដ្ឋកិច្ចសមាជិក APEC ទាំងអស់ចាំបាច់ត្រូវរួមគ្នាកសាងពិភពលោកសន្តិភាព សុវត្ថិភាព និងមានភាពសម្បូររុងរឿងរួម៖ “ចិនជានិច្ចកាលគោរពតំលៃសន្តិភាពសកល។ នេះជាតំលៃសំខាន់បំផុត។ យើងខ្ញុំសន្យាថា នឹងបង្កើតឡើងការអភិវឌ្ឍដោយសន្តិភាព ស្ថិរភាពក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក។ ចិននឹងគោរពតាមគោលការណ៍ធានាសមភាព និងសន្តិភាព ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងអស់ ហើយមានបំណងកសាងប្រព័ន្ធគ្រប់គ្រងសកល និងពិភពលោកសមភាពមួយ”៕

តាម៖ vovworld.vn