leftcenterrightdel
ទិដ្ឋភាពរួមនៃអង្គប្រជុំ

ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូល លោកប្រធានរដ្ឋ Tran Dai Quang បានមាប្រសាសន៍ថា ថ្នាក់ដឹកនាំ នៃខឿនសេដ្ឋកិច្ចទាំងអស់នឹងមានកិច្ចប្រជុំបិទទ្វារនានា ពិភាក្សាលើបញ្ហាប្រឈមមុខជាក់ស្តែងនៅវេទិកានេះ ដើម្បីស្វែងរកដំណោះស្រាយសំដៅឆ្ពោះទៅរកអនាគតល្អប្រសើរមួយ។

អាស្រ័យហេតុនេះលោកប្រធានរដ្ឋបានមានប្រសាសន៍ថា APEC បានបង្ហាញពីសមត្ថភាពក្នុងការស្របតាមការប្រែប្រួល  ការផ្លាស់ប្តូររបស់ខ្លួន ដើម្បីក្លាយជាវេទិកាសេដ្ឋកិច្ចនាំមុខគេក្នុងតំបន់ដែលជាកម្លាំងចលករ នៃកំណើន និងការចងសម្ព័ន្ធសេដ្ឋកិច្ច ប្រការនេះបាន អះអាងពីតួនាទីដឹកនាំក្នុងការដោះស្រាយបញ្ហាប្រឈមមុខជាបន្ទាន់នៃសកលលោក។

ទោះជាយ៉ាងណាក៏ដោយប្រធានរដ្ឋបានចាត់ទុកថា ក្នុងរយៈពេលត្រឹមតែមួយឆ្នាំតាំងពីកិច្ចប្រជុំចុងក្រោយនៅប្រទេសប៉េរូនោះ ពិភពលោកបានមានការវិវត្តន៍យ៉ាងឆាប់រហ័ស និងស្មុគស្មាញហួសពីការស្មាន។ ស្ថានភាពសន្តិសុខនយោបាយនៅលើពិភពលោកមានបង្កប់នូវបញ្ហាអស្ថិរភាពជាច្រើន។ កិច្ចព្រមព្រៀងសកលលោកនានាជាពិសេសរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាពមានសារសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ទិសដៅយូរអង្វែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា បរិបទនោះតម្រូវឱ្យ APEC ត្រូវតែបញ្ជាក់ និងលើកកម្ពស់តួនាទីជាអ្នកត្រួសត្រាយផ្លូវរបស់ខ្លួនក្នុងការស្វែងរកកម្លាំងចលករថ្មីនៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ដើម្បីផលប្រយោជន៍ប្រជាជនដែលអាចទទួលបានពីការអភិវឌ្ឍនេះ។

បន្ទាប់ពីការថ្លែងសុន្ទរកថារបស់លោកប្រធានរដ្ឋ Tran Dai Quang រួចមក ប្រតិភូទាំងអស់បានឈានចូលសម័យប្រជុំបិទទ្វារ៕

បកប្រែដោយ Minh Trung