ប្រធានាធិបតីលោក Donald Trump អះអាងថា ប្រទេសអាមេរិកមានការ ផ្សាភ្ជាប់ដ៏ស្អិតរមួតជាមួយប្រទេសនានាក្នុងតំបន់តាំងពីយូរណាស់មកហើយ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការដែលនាវាដឹកជញ្ចូនទំនិញជាច្រើនរបស់អាមេរិកបានចូលចតកំពង់ផែរបស់ប្រទេសនានាក្នុងតំបន់ ដែលក្នុងនោះមានកំពង់ផែ Da Nang របស់វៀតណាមផង។

leftcenterrightdel
ប្រធានាធិបតីលោក Donald Trump អញ្ជើញថ្លែងសុន្ទរកថាក្នុង APEC CEO Summit ២០១៧ (រូបថត៖ vnanet.vn)

“ថ្ងៃនេះ យើងមានវត្តមាននៅ Da Nang ដើម្បីជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ។ Da Nang កំពុងក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញដោយមានរមណីយដ្ឋានស្អាតៗ ដូចជាស្ពាននាគឬឆ្នេរសមុទ្រកំពុងទទួលស្វាគមន៍ភ្ញៀវទេសចររាប់លាននាក់មកពីគ្រប់ទិសទីលើពិភពលោក”។

មានចំណាប់អារម្មណ៍ខ្លាំងអំពីការអភិវឌ្ឍន៍យ៉ាងលឿនរបស់វៀតណាម ប្រធានាធិបតីលោក D. Trump សង្កត់ធ្ងន់ថា៖ “នាសព្វថ្ងៃនេះ ខឿនសេដ្ឋកិច្ចកំពុងបើកទ្វាររបស់វៀតណាមជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍លឿនបំផុតលើពិភពលោក។ និស្សិតវៀតណាមត្រូវបានស្គាល់ដល់ជានិស្សិតពូកែបំផុតលើពិភពលោក។ ហើយប្រការនោះបង្កនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងណាស់”។

ប្រកាសគោលនយោបាយថ្មីរបស់អាមេរិកក្នុងតំបន់ ប្រធានាធិបតីលោក Trump អះអាងថា៖ “ថ្ងៃនេះខ្ញុំមានវត្តមាននៅទីនេះដើម្បីអះអាងនូវគោលនយោបាយរបស់អាមេរិកក្នុងតំបន់គឺជំរុញទំនាក់ទំនងដៃគូសហប្រតិបត្តិការជាមួយប្រទេសនានា ក្នុងតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ហើយរួមគ្នាជំរុញភាពសម្បូររុងរឿងនិងសន្តិសុខរបស់យើង។ គោលដៅរបស់យើងខ្ញុំគឺជំរុញទំនាក់ទំនងពាណិជ្ជកម្មដោយឈរលើគោលការណ៍សមភាពនិងមានការទទួលខុសត្រូវ”។

ជាទីបញ្ចប់ ប្រធានាធិបតីលោក Donald Trump អះអាងថា អាមេរិកបាន កំពុងនិងបន្តជាដៃគូ មិត្តភក្តិនិងសម្ព័ន្ធមិត្តរបស់ប្រទេសនានាក្នុងតំបន់ APEC នាពេលខាងមុខ៕

តាម៖ vovworld.vn