វៀតណាមរួមចំណែកក្នុងជោគជ័យរួមរបស់ WIPO
កប.អនឡាញ - នារសៀល ថ្ងៃ២១ ខែមីនា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Tran Dai Quang បានទទួលជួបលោកអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) Francis Gurry ដែលមកបំពេញទស្សនកិច្ចការងារនៅ វៀតណាម។
លោកប្រធានរដ្ឋ Tran Dai Quang សង្កត់ធ្ងន់ថា វៀតណាម នឹងបង្កលក្ខណៈគ្រប់យ៉ាងដើម្បីប្រព័ន្ធកម្មសិទ្ធិបញ្ញា អាចអភិវឌ្ឍ និងរួមចំណែកដោយអតិបរមាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លោក Tran Dai Quang បានលើកសរសើរចំពោះតួនាទីរបស់ WIPO ដែលប្រៀបដូចជាវេទិកាពិភពលោកមួយស្ដីពីសេវាកម្ម គោលនយោបាយ ព័ត៌មាន និងកិច្ចសហប្រតិបត្តិការអំពីកម្មសិទ្ធិបញ្ញា។
លោក Tran Dai Quang ទទួលជួបជាមួយលោក Francis Gurry
លោកប្រធានរដ្ឋ Tran Dai Quang ឲ្យដឹងថា ក្នុងចំណោមយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតាំងពីពេលឈានចូលសម័យផ្លាស់ប្តូរថ្មី កសាងប្រទេសជាតិ វៀតណាមបានបញ្ជាក់ថា គប្បីគាំពារកម្មសិទ្ធិឧស្សាហកម្ម ធានាការប្រកួតប្រជែងដណ្ដើមគ្នាយ៉ាងត្រឹមត្រូវក្នុងយន្តការទីផ្សារ និងលើកទឹកចិត្តការច្នៃប្រឌិតរបស់អ្នកវិទ្យាសាស្រ្ត និងប្រជាពលករ តាមរយៈបណ្ដាការកំណត់អំពីសិទ្ធិ កម្មសិទ្ធិឧស្សាហកម្ម ក្នុង ក្រមច្បាប់រដ្ឋវប្បវេណី។ តាមស្មារតីនេះ វៀតណាម បានចូលរួម WIPO យ៉ាងឆាប់រហ័សកាលពីឆ្នាំ ១៩៧៦។ វៀតណាមក៏ចូលរួម កតិកាសញ្ញាអន្តរជាតិពហុភាគីស្ដីពីកម្មសិទ្ធិបញ្ញា និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន និងកិច្ចសហប្រតិបត្តិការបច្ចេកទេសទ្វេភាគីផ្សេងៗទៀតដែរ។ លោកប្រធានរដ្ឋ Tran Dai Quang ឲ្យដឹងថា វៀតណាម មានគោលបំណងដល់ឆ្នាំ ២០២០ នឹងទទួលបានកំណើនសេដ្ឋកិច្ចជាមធ្យមពី ៦,៥% ដល់៧%ក្នុង១ឆ្នាំ ហើយក្លាយទៅជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយនិរន្តរភាពតាមទិសដៅឧស្សាហូបនីយកម្ម ទំនើកម្ម។ ដូច្នេះ កម្មសិទ្ធិបញ្ញានឹងដើរតួនាទីសំខាន់ក្នុងការអនុវត្តនូវរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនេះ។
លោកប្រធានរដ្ឋ Tran Dai Quang លើកឡើងយ៉ាងច្បាស់ថា ដើម្បីទទួលបានការអភិវឌ្ឍទីផ្សារវិទ្យាសាស្រ្ត-បច្ចេកវិទ្យាព្រមៗគ្នា តភ្ជាប់ទីផ្សារក្នុងប្រទេសជាមួយតំបន់ និងពិភពលោកគប្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធិភាពការគាំពារគ្រប់គ្រង និងអនុវត្តន៍សិទ្ធិកម្មសិទ្ធិបញ្ញា ព្រមទាំង មានយន្តការ និងគោលនយោបាយសមស្របដើម្បីជម្រុញធ្វើឲ្យទៅជាពាណិជ្ជកម្មទ្រព្យសម្បត្តិកម្មសិទ្ធិបញ្ញា ផ្ទេរប្រគល់បច្ចេកវិទ្យា។ ទន្ទឹមនឹងនោះ គប្បីធ្វើជាម្ចាស់ក្នុងការធ្វើសមាហរណកម្មអន្តរជាតិអំពីកម្មសិទ្ធិបញ្ញាតាមរយៈការចូលរួមបណ្ដាកតិកាសញ្ញាអន្តរជាតិអំពីកម្មសិទ្ធិបញ្ញា។ នៅលើមូលដ្ឋាននៃទិសដៅខាងលើ លោក Tran Dai Quang បញ្ជាក់ថា បន្តមានសកម្មភាពសហប្រតិបត្តិការលើវិស័យបច្ចេកទេសនានារវាង វៀតណាម និង WIPO ជាពិសេសគឺការកសាងយុទ្ធសាស្រ្តជាតិស្ដីពីកម្មសិទ្ធិបញ្ញា ព្រមទាំង បង្កលក្ខណៈឲ្យវៀតណាមបន្តចូលរួមអង្គការរួមរបស់WIPO។
អគ្គនាយក WIPO លោក Francis Gurry សំដែងអំណរគុណដល់វៀតណាមដែលបានគាំទ្រសកម្មភាពនានារបស់ WIPO ក្នុងរយៈពេលកន្លងមក ហើយបញ្ជាក់ថា ការរួមវិភាគទានរបស់វៀតណាមបានរួមចំណែកដល់ការទទួលជោគជ័យរួមរបស់អង្គការ។ លោកអគ្គនាយក Francis Gurry ចាត់ទុកថា នៅលើពិភពលោកបច្ចុប្បន្ននេះ មានការប្រកួតប្រជែងដណ្ដើមគ្នាជាច្រើនលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិទ្យាសាស្រ្ត-បច្ចេកវិទ្យា ដោយសារការជឿនលឿនរបស់វិទ្យាសាស្រ្តបច្ចេកវិទ្យា រួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ជីវភាពឲ្យប្រជាជន។ ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខ្លួន វៀតណាម លើកឡើងនូវចក្ខុវិស័យក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិទ្យាសាស្ត្រ-បច្ចេកវិទ្យានិងឆ្ពោះទៅកសាងយុទ្ធសាស្រ្តជាតិស្ដីពីកម្មសិទ្ធិបញ្ញា។ ហេតុនេះហើយបានជា WIPO ចង់ភាគីទាំងពីរបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែមទៀតនៅពេលខាងមុខ៕
បកប្រែដោយ Thuy Anh