បើកជំរុំសរសេរស្នាដៃអក្សរសាស្ត្រ ក្រោមប្រធានបទ “កងកម្លាំងប្រដាប់អាវុធ - បដិវត្តន៍ និងសង្គ្រាម”
កប.អនឡាញ - នារសៀលថ្ងៃទី១០ ឧសភា នៅតំបន់ទេសចរណ៍ជីវចម្រុះ Sao Viet ទីក្រុង Tuy Hoa ខេត្ត Phu Yen ភាគកណ្តាលវៀតណាម ទស្សនាវដ្តីសិល្បៈយោធាបានសហការជាមួយសមាគមអក្សរសាស្ត្រ និងសិល្បៈខេត្ដ Phu Yen និងក្រុមហ៊ុនទេសចរណ៍ Sao Viet បើកកម្មវិធីសរសេរស្នាដៃអក្សរសាស្ត្រ ក្រោមប្រធានបទ “កងកម្លាំងប្រដាប់អាវុធ - បដិវត្តន៍ និងសង្គ្រាម” ឆ្នាំ២០២០ ។
អញ្ជើញចូលរួមកម្មវិធីមានអ្នកនិពន្ធ កវី និងអ្នកទិតៀនអក្សរសាស្ត្រជិត ៣០ នាក់។ ក្នុងអំឡុងពេលនៃការនិពន្ធនេះ អ្នកនិពន្ធក៏បានទៅទស្សនាកេរ្ដិ៍ដំណែល និងរមណីយដ្ឋានល្បីៗមួយចំនួននៅខេត្ដ Phu Yen។ ការសរសេរស្នាដៃអក្សរសាស្ត្រនឹងត្រូវបិទនៅថ្ងៃទី ១៩ ខែឧសភា៕
បកប្រែដោយ Pham Diep