leftcenterrightdel
រូបថតឧទាហរណ៍

 

លោក Hoang Duc Nhan បម្រើការងារនៅយោធភូមិភាគទី១ បានសួរថា៖  តើយោធិននៅបម្រើការងារក្នុងជួរកងទ័ព ចូលរួមការធានារ៉ាប់រងសុខភាព និងអ្នកបម្រើការងារក្នុងផ្នែកបំភ័ន្តអក្ខរៈចូលរួមការធានារ៉ាប់រងសុខភាព ដោយមានមុខសញ្ញាណាខ្លះ?

ចម្លើយ៖ កថាខណ្ឌទី១ មាត្រាទី២  អនុក្រិត្យលេខ 70/2015/ND-CP បានកំណត់ថា យោធិនចូលរួមការធានារ៉ាប់រងសុខភាពដោយរួមមាន៖ នាយទាហាន យោធិនកំពុងក្នុងជួរកងទ័ព នាយទាហានរង  យុទ្ធជនក្នុងជួរកងទ័ព។

កថាខ័ណ្ឌទី៣ មាត្រា២  នៃអនុក្រិត្យលេខ 70/2015 /ND-CP បានកំណត់ថា អ្នកធ្វើការផ្នែកបំភ័ន្តអក្ខរៈចូលរួមក្នុង ការធានារ៉ាប់រងសុខភាពរួមមាន៖ អ្នកធ្វើកិច្ចការបំភ័ន្តអក្ខរៈ ដែលទទួលប្រាក់ខែដូចនឹងយោធិនក្នុងជួរកងទ័ពធ្វើការនៅ គណៈកម្មការបំភ័ន្តអក្ខរៈរបស់រដ្ឋាភិបាល, សិក្ខាកាមរៀនបំភ័ន្តអក្ខរៈដែលទទួលរបបពីថវិការដ្ឋ ដូចជាសិក្ខាកាមយោធា, អ្នកធ្វើការក្នុងផ្នែកបំភ័ន្តអក្ខរៈទទួលប្រាក់ខែ ដូចជាយោធិនកំពុងបំពេញការងារនៅអង្គការបំភ័ន្តអក្ខរៈ ដែលចំណុះបណ្តាក្រសួង ស្ថាប័ន មូលដ្ឋាន។

លោក Nguyen Nam Xuan បំរើការងារនៅកងទ័ព ការពារអាកាស និងជើងអាកាសសួរថា៖ តើយោធិនត្រូវតែបង់លុយចូលថវិកាធានារ៉ាប់រងសុខភាពទេ? ហើយកម្រិតដែលបង់លុយចូលថវិកាធានារ៉ាប់រងសុខភាពគឺដូចម៉្តេច?

ចម្លើយ៖ មាត្រា៤, ៥ នៃអនុក្រិត្យលេខ 70/2015 /ND-CP បានកំណត់៖ ថវិការដ្ឋបានធានាទាំងស្រុងលើខ្ទង់ប្រាក់ សម្រាប់បង់ចូលថវិកាធានារ៉ាប់រងចំពោះយោធិន។ កម្រិតបង់ប្រាក់ជាប្រចាំខែគឺ៖ ចំពោះនាយទាហាន យោធិនគឺ ៤.៥% ប្រាក់ខែតាមកាំ និងតួនាទី និងអត្ថប្រយោជន៍លើអតីតភាពការងារ, ចំពោះនាយទាហានរង យុទ្ធជនគឺ ៤.៥% នៃប្រាក់ខែគោល។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលបានការពន្យល់ ឬ ការអធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយកាសែតកងទ័ពប្រជាជនលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Minh Trung