leftcenterrightdel
យោធិនទទួលបានឱសថព្យាបាលនិងព្យាបាលដោយមានការធានារ៉ាបរងសុខភាពនៅកងពល​ធំលេខ៩

មានប្រសិទ្ធិភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់ យោធិន និងមណ្ឌលសុខភាពយោធា

នៅចុងឆ្នាំ២០១៥ កងពលធំលេខ​៩ បានអនុវត្តការផ្តល់ប័ណ្ណធានារ៉ាប់រងដល់យោធិនទាំង ១០០% របស់ខ្លួន។ ហើយដើម្បីទទួលបានលទ្ធផលនេះ ថ្នាក់ដឹកនាំអង្គភាពបានដឹកនាំអង្គភាពចំណុះនានាឲ្យសម្របសម្រួលការងារនឹងគ្នា និងអនុវត្តព្រមៗគ្នាតាមបទប្បញ្ញត្តិ គោលការណ៍ណែនាំស្តីពីការអនុវត្តការធានារ៉ាប់រងសុខភាពសម្រាប់យោធា។ លោកវរសេនីយ៍ទោ Vu Khanh Toan ប្រធានមណ្ឌលសុខភាពយោធានៃកងពលធំលេខ​៩ បានឲ្យដឹងថា៖ “ប្រសិនបើចូលរួមក្នុងការធានារ៉ាប់រងសម្រាប់យោធិនហើយយោធិនអាចពិនិត្យសុខភាព ព្យាបាលជំងឺបឋមនៅតាមគ្រប់មណ្ឌលសុខភាពរបស់យោធា និងស៊ីវិល ឬនៅហ្នឹងកន្លែងធ្វើការ លំនៅដ្ឋានតែម្តង។ លើសពីនេះទៀត ការផ្ទេរទៅព្យាបាលរវាងរាល់មណ្ឌលសុខភាពនោះមានភាពងាយស្រួលជាងមុនដែរ”។

ការពិនិត្យ និងព្យាបាលជំងឺដោយមានការធានារ៉ាប់រង សុខភាពនោះបានជួយឲ្យមណ្ឌលសុខភាពយោធាកងពលធំលេខ​៩មានឱកាសបានលើកស្ទួយសមត្ថភាពជំនាញ ពង្រឹង និងបំពាក់ថ្មីសម្ភារៈឧបករណ៍ទំនើបៗ ធ្វើឲ្យមណ្ឌលសុខភាពយោធានេះមានគុណភាពខ្ពស់ជាង បម្រើទាំងយោធិន និងប្រជាជនបានល្អប្រសើរជាងផងដែរ។ នៅត្រឹមឆ្នាំ ២០១៧ មណ្ឌលសុខភាពយោធា កងពលធំលេខ​៩ បានពិនិត្យព្យាបាលេជំងឺឲ្យយោធិនចំ​នួន​ ១១,០០០ នាក់ដោយមានការធានារ៉ាប់រងសុខាភិបាល ហើយគិតត្រឹមត្រីមាសទី១ ឆ្នាំ ២០១៨   បានពិនិត្យ ព្យាបាលេជំងឺឲ្យយោធិនចំ​នួន​ ៨៥០ នាក់ដោយមានការធានារ៉ាប់រងសុខាភិបាល។

ជំរុញយ៉ាងខ្លាំងការឃោសនា និងរកដំណោះស្រាយបញ្ហាប្រឈម

គោលនយោបាយការធានារ៉ាប់រងសុខភាពសម្រាប់យោធិនមានលក្ខណៈគុណសម្បត្តិជាច្រើន ប៉ុន្តែក្នុងរយៈពេលអនុវត្តនៅបណ្តាអង្គភាពចំណុះកងពលធំលេខ​៩ ក៏បានលេចឡើងបញ្ហាប្រឈមមួយចំនួនដូចជា៖ ការបំពេញថ្ងៃខែកំណើត ឈ្មោះយោធិននៅមិនទាន់ត្រឹមត្រូវបើប្រៀបធៀបនឹងឯកសារផ្សេងៗឡើយ, ការអនុវត្តការធានារ៉ាប់រងសម្រាប់យុទ្ធជនថ្មីមិនទាន់បានអនុវត្តឲ្យបានទាន់ពេលទេ, ថវិកាសម្រាប់ការបំពាក់ ការវិនិយោគលើសម្ភារៈឧបករណ៍នៅមានកម្រិតនាំឲ្យជះឥទ្ធិពលដល់តម្រូវការថែទាំសុខភាពជាបឋមនៃយោធិនផងដែរ។ល។

គ្រាបានជួបជាមួយនឹងតំណាងរាល់ស្ថាប័នជំនាញ យើងខ្ញុំក៏បានកត់សម្គាល់នូវសំណើមួយចំនួនបន្ថែមទៀតដូចជា៖ ស្ថាប័នមានសមត្ថកិច្ចគួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះការណែនាំបំពេញបែបបទទូទាត់ថ្នាំ សារជាតិគីមី  សម្ភារៈឧបករណ៍ពេទ្យឲ្យបានឆាប់ៗ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធព័ត៌មានអំពីការធានារ៉ាប់រងសុខភាពនៅក្នុងជួរកងទ័ព បង្កើនការបណ្តុះបណ្តាសម្រាប់បុគ្គលិកប្រើប្រាស់កម្មវិធីគ្រប់គ្រងព័ត៌មានធានារ៉ាប់រងសុខភាព ... អង្គភាពនានាត្រូវតែស្នើឲ្យមូលដ្ឋានដែលជ្រើសរើសកងទ័ពត្រូវតែបំពេញបន្ថែមអត្តសញ្ញាណប័ណ្ណចម្លង ០១ ច្បាប់ ដើម្បីងាយសម្រួលដល់អង្គភាពទទួលយុទ្ធជននោះធ្វើប័ណ្ណធានារ៉ាប់រងសុខភាពសំរាប់យុទ្ធជនថ្មី។

យោងតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក Vo Phuoc Vy  អនុប្រធាននយោបាយកងពលធំលេខ​៩ ដើម្បីការអនុវត្តការធានារ៉ាប់រងសុខភាពសម្រាប់យោធិនឲ្យមានប្រសិទ្ធិភាពខ្ពស់ ថ្នាក់ដឹកនាំជាមេបញ្ជាការអង្គភាពនានាគួរតែបង្កើនការឃោសនា និងការអប់រំដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានត្រឹមត្រូវពីអត្ថន័យ អត្ថប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចដើម្បីចូលរួមអនុវត្តគោលនយោបាយធានារ៉ាប់រងសុខភាពល្អ។ ស្ថាប័ន កម្មាភិបាល យោធិនពេទ្យ ត្រូវតែសហការគ្នាយ៉ាងខ្ជាប់ខ្ជួន និងណែនាំឲ្យយោធិនប្រកាសព័ត៌មានរបស់ខ្លួនឯងបានត្រឹមត្រូវគ្រប់គ្រាន់  ពិនិត្យឡើងវិញនូវដំណើរការបញ្ចូលទិន្នន័យយ៉ាងហ្មត់ចត់ដើម្បីជៀសវាងការកែ ការប្តូរប័ណ្ណម្តងហើយម្តងទៀត។ ទន្ទឹមនឹងនោះ យោធិនគ្រប់រូបត្រូវតែថ្លឹងថ្លែងការជ្រើសរើសយកកន្លែងដែលចុះបញ្ជីការព្យាបាលដំបូងឲ្យបានសមស្រប៕

បកប្រែដោយ Minh Trung