មានប្រសាសន៍នៅពិធី ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan សម្តែងនូវការគោរពចំពោះពលីកម្មរបស់វរជនពលីដើម្បីមាតុភូមិ និងផ្ញើការសាកសួរសុកទុក្ខ និងការដឹងគុណយ៉ាងជ្រាលជ្រៅដល់វីរមាតាវៀតណាម ជនពិការ យុទ្ធជនជម្ងឺ សាច់ញ្ញាតិនៃជនពលី និងអ្នកមានគុណបំណាច់។

leftcenterrightdel
 លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan មានប្រសាសន៍នៅពិធី

លោកស្រីប្រធានរដ្ឋសភាសង្កត់ធ្ងន់ថា ក្នុងរយៈពេល៧០ ឆ្នាំកន្លងមក បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានការយកចិត្តទុកដាក់ដល់ការងារថែទាំជនពិការ ជនពលី និងអ្នកមានគុណបំណាច់ ដោយការប្រកាសប្រព័ន្ធគោលនយោបាយស្តីអំពីមុខសញ្ញានេះ

ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា មកទល់សព្វថ្ងៃនេះ អាជ្ញាធរដែនដី និងស្ថាប័នកងទ័ព នគរបាលកំពុងដោះស្រាយសំណុំឯកសារទាក់ទិនដល់មុខសញ្ញានេះ ដែលនៅសេសសល់។ ផ្នែកការងារយុទ្ធជនពិការ និងសង្គមកិច្ចកំពុងខិតខំប្រឹងប្រែងនឹងសម្រេចដំណោះស្រាយសំណុំឯកសារទាំងនេះនៅឆ្នាំ២០២០៕

បកប្រែដោយ Thanh Cong