leftcenterrightdel
ក្រុមបេសកកម្មប្រគល់អំណោយឲ្យសិស្សក្រីក្រនៅ​ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (រូបថត៖ baoquankhu7.vn)

នៅ​ការពិនិត្យជម្ងឺ និងចែកថ្នាំលើកនេះ ក្រុមបេសកកម្មបានពិនិត្យជម្ងឺ និងចែកថ្នាំឲ្យមនុស្សជាង ២០០ នាក់ និងប្រគល់អំណោយឲ្យសិស្សក្រីក្រកម្ពុជាចំនួន ២០០ នាក់។ ក្រុមបេសកកម្មក៏ប្រគល់អំណោយឲ្យសិស្សដែលមាន​ស្នាដៃ​ល្អ​ក្នុង​ការ​សិក្សា ចំនួន១០០ នាក់នៅឃុំ Hung Ha ស្រុក Tan Hung ខេត្ត Long Anផងដែរ។

leftcenterrightdel
ក្រុមបេសកកម្មពិនិត្យជម្ងឺ និងចែកថ្នាំឲ្យប្រជាជននៅ​ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (រូបថត៖ baoquankhu7.vn)

leftcenterrightdel
ក្រុមបេសកកម្មកាត់សក់ឱ្យកុមារនៅឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (រូបថត៖ baoquankhu7.vn)

ក្រុមក៏ទៅពិនិត្យជម្ងឺ ចែកថ្នាំ និងប្រគល់អំណោយឲ្យជនចាស់ជរា ហើយកាត់សក់ឱ្យកុមារនៅក្នុងតំបន់ដែរ។ សកម្មភាពដ៏មានអត្ថន័យទាំងនេះរបស់កងទ័ពការពារព្រំដែនខេត្ត Long An បានរួមចំណែកដល់ការរក្សា បង្កើនសុខភាពឲ្យប្រជាជនជាប់ព្រំដែន ព្រមទាំងកសាងចំណងសាមគ្គីភាព មិត្តភាព ជិតស្និទ្ធ និងយូរអង្វែងរវាងកងទ័ព និងប្រជាជននៅសងខាងព្រំដែន៕

បកប្រែដោយ Thuy Anh