leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ (រូប​ថត៖ baoquankhu7.vn)

អនុវត្តតាមការបញ្ជារបស់ក្រសួងការពារប្រទេស សម័យប្រជុំ នៃមហាសន្និបាតកីឡាយោធាពិភពលោកលើកទី ៧៤ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅយោធភូមភាគទី ៧ នាចុងខែមេសា ឆ្នាំ២០១៩ ។ សម័យប្រជុំនេះគ្រោងនឹងមានការចូលរួមពីប្រទេស និងតំបន់ដែនដីចំនួន ១០០។ រហូតមកទល់ពេលនេះ ការរៀបចំអំពីផ្នែកសម្ភារៈ ព្រមទាំងការធានាសន្តិសុខ សុវត្ថិភាពម្ហូបអាហារ ការទទួលភ្ញៀវ ... ត្រូវបានឯកភាពសម្របសម្រួលជាមួយភាគីនានារួចហើយ។ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam  បានស្នើឲ្យអនុគណៈកម្មការទាំងអស់ ពិនិត្យឡើងវិញ និងត្រៀមការងារទាំងអស់ឲ្យរួចរាល់ ដើម្បីធានាថាសម័យប្រជុំនេះត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ និងធានាសុវត្ថិភាពពិតប្រាកដ៕

បកប្រែដោយ Duy Hoan