leftcenterrightdel
ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាមចូលរួមមហាសន្និបាតអន្ដរសភាអាស៊ានលើកទី ៣៧ (រូបថតTTXVN)

មហាសន្និបាតអន្ដរសភាអាស៊ានលើកទី ៣៧ នេះ វៀតណាមបានលើកស្នើ និងដាក់ជូនសេចក្ដីសម្រេចចិត្ដចំនួន ៣។ សេចក្ដីសម្រេចចិត្ដទាំងបីនេះ ត្រូវបានសមាជិក AIPA ស្វាគមន៍ គាំទ្រពេញទំហឹង និងអនុម័តនៅមហាសន្និបាត អន្ដរសភាអាស៊ានលើកទី ៣៧ ( AIPA-37)។ រដ្ឋសភា វៀតណាម ក៏បានលើកឡើងសំណើមួយចំនួនហើយក៏បាន AIPA-37 គាំទ្រ និងអនុម័តលើសេចក្ដីសម្រេចចិត្ដស្ដីពីការបង្កើនកិច្ចសហប្រតិបត្ដិការអំពីការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុក្នុងអាស៊ានសំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ានអំពីបញ្ហាប្រែប្រួលអាកាសធាតុ។ បន្ទាប់ពីអនុម័តលើសេចក្ដីសម្រេចចិត្ដចំនួន ២៥ ប្រធាននៃគណៈប្រតិភូជាសមាជិក AIPA បានចុះហត្ថលេខាលើសេចក្ដីប្រកាសរួម។ ក៏នៅពិធីបិទបញ្ចប់នេះដែរ បានធ្វើឡើងពិធីប្រគល់តំណែងប្រធានមហាសន្និបាតអន្ដរសភាអាស៊ានលើកទី ៣៨(AIPA-38)។ អាស្រ័យហេតុនេះ AIPA-38 នឹងប្រព្រឹតទៅនៅខែកញ្ញា ឆ្នាំ ២០១៧ នៅប្រទេសហ្វីលីពីន៕

បកប្រែដោយ Pham Diep