ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង
កប.អនឡាញ - ចំពោះព្រឹត្តិការណ៍សំខាន់ៗនៃពិភពលោកដូចជាកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ ដែលទើបតែបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនោះ គុណភាពនៃប្រព័ន្ធអ៉ិនធឺណែតទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ទីភ្នាក់សារព័ត៌មានអន្តរជាតិទាំងអស់។ ប្រការនេះនាំឲ្យមានតម្រូវការខ្ពស់ចំពោះរាល់អង្គភាពដែលទទួលខុសត្រូវក្នុងការផ្តល់សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍សម្រាប់ព្រឹត្តិការណ៍នេះដូចជាសម្ព័ន្ធក្រុមហ៊ុនប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម(VNPT) និងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា(Viettel)។
ជាធម្មតាទេនៅពេលដែលធ្វើការនៅក្នុងប្រទេសណាមួយ ក្តីខ្វល់បំផុតនោះគឺផ្តោតទៅលើគុណភាពនៃសេវាកម្មអ៉ិនធឺណែតពីព្រោះថា ឲ្យតែព័ត៌មានឆាប់រហ័ស លុះត្រាតែគុណភាពអ៊ិនធឺណែតមានល្បឿនលឿន។ ហើយក្តីខ្វល់នេះក៏ជាខ្វល់រួមនៃអ្នកយកព័ត៌មានប្រហែល ២,៥០០ នាក់ មកពីទីភ្នាក់ងារសារព័ត៌មាន នៅទូទាំងពិភពលោកមុនពេលមកដល់ប្រទេសវៀតណាមដើម្បីផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងត្បូងលើកទីពីរ។
    |
 |
ទិដ្ឋភាពក្នុងមជ្ឈមណ្ឌលសារព័ត៌មានអន្តជាតិនៅទីក្រុងហាណូយ |
លោក Pham Anh Duc អគ្គនាយករងនៃក្រុមហ៊ុន សេវាអ៉ិនធឺណែត Viettel លើកឡើងថា កិច្ចប្រជុំនេះនៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន Viettel មានភារកិច្ចផ្តល់សេវាអ៉ិនធឺណែត សេវាទូរស័ព្ទដាក់តុ និងសេវា 2G និង 3G 4G ដើម្បីធានាដំណើរការប្រតិបត្តិការប្រកបដោយរលូនដល់អ្នកយកព័ត៌មានទាំងអន្តរជាតិ និងវៀតណាម។ ដោយសារតែយល់ច្បាស់ពីតម្រូវការប្រើអ៉ិនធឺណែតនេះ សម្ព័ន្ធក្រុមហ៊ុន Viettel បានរៀបចំនូវចំណងខ្សែអ៉ិនធឺណែតនៅនឹងកន្លែងចំនួន១,៥០០ ចំណងខ្សែទូរស័ព្ទដាក់តុជិត១០០ កន្លែងផ្តល់សេវា WiFi ចំនួន៦៦ ហើយបានដាក់ពង្រាយស្ថានីយ៍ផ្តល់សេវាចំនួន១០ ដើម្បីផ្តល់សេវា 2G, 3G, 4G នៅក្នុងមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិ (IMC) សម្រាប់កិច្ចប្រជុំ។ ប្រព័ន្ធ WiFi ក៏ប្រើបច្ចេកវិជ្ជាទំនើបថ្មីបំផុត និងត្រូវបានរចនាឡើងដើម្បីធានាដល់អ្នកប្រើប្រាស់ ៤,០០០ នាក់ក្នុងពេលតែមួយ ហើយអ៉ិនធឺណែតមានល្បឿនលឿនជាងល្បឿនធម្មតារបស់គ្រួសារប្រើប្រាស់ ១០ ដង។
ទន្ទឹមនឹងនេះដែរ សម្ព័ន្ធក្រុមហ៊ុន VNPT ត្រូវទទួលខុសត្រូវក្នុងការផ្តល់សេវាទូរទស្សន៍ ប្រពៃណី និងទូរទស្សន៍ផ្កាយរណបដល់ភ្នាក់ងារព័ត៌មានក្នុងប្រទេស និងបរទេសដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ។ សម្ព័ន្ធ VNPT បានផ្តល់បណ្តាញ់តភ្ជាប់អ៉ិនធឺណែត LAN និង Wifi សម្រាប់អ្នកប្រើប្រាស់យ៉ាងហោចណាស់ចំនួន៤,១៥០នាក់ដែលចូលរួមប្រើអ៉ិនធឺណែតក្នុងពេលតែមួយដោយអ៉ិនធឺណែតមានល្បឿនលឿនយ៉ាងហោចណាស់ 20Mbps ចំពោះបណ្តាញ់ LAN និង 10Mbps នៅពេលប្រើប្រាស់ wifi សំរាប់អ្នកប្រើប្រាស់ម្នាក់ៗ។ ល្បឿននេះអាចឆ្លើយតបបានតម្រូវការរបស់អ្នកយកព័ត៌មាន។
ពិភាក្សាការងារជាមួយអ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនវៀតណាម តំណាងក្រុមហ៊ុន Viettel និងក្រុមហ៊ុន VNPT សុទ្ធតែបាន និយាយថា បញ្ហាពិបាកបំផុតនោះគឺនៅតែជាពេលរៀបចំ ពីព្រោះថាដោយសារតែពេលវេលាមិនមានច្រើនឡើយ។ ដើម្បីសម្រេចបានការងារផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍សម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ បុគ្គលិករបស់ក្រុមហ៊ុន Viettel ត្រូវតែធ្វើការដោយមិនប្រកាន់យប់ឬថ្ងៃឡើយ។
“ពេលវេលាសម្រាប់រៀបចំកន្លែងដើម្បីពង្រាយការងារប្រញាប់ប្រញាល់ណាស់ មានត្រឹមតែ២, ៣ ថ្ងៃតែប៉ុណ្ណោះ ហើយចំនួនការងារនៅមានច្រើន ហេតុដូច្នេះ VNPT ត្រូវប្រមូលបុគ្គលិកសរុបជាង ៧០០ នាក់ដើម្បីរៀបចំ និងបម្រើកិច្ចប្រជុំ។
លោក Hirotuki Haneuji អ្នកយកព័ត៌មាននៃ ទូរទស្សន៍ TBS (ប្រទេសជប៉ុន) បាននិយាយថា ហេតុផលមួយដែលជួយឲ្យលោកសម្រេចបានភារកិច្ចយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពនោះគឺ ដោយសារគុណភាពនៃអ៊ិធឺណែតល្បឿនលឿន។ អ្នកយកព័ត៌មានលោកស្រី Chris Anne Gonzales របស់ប៉ុស្តិ៍ទូរទស្សន៍ហ្វីលីពីន UNTV News & Rescue នៃ Philippines បានចែករំលែកថា នៅពេលគាត់មកយលព័តមាននៅទីក្រុងហាណូយ គាត់បានរកឃើញថា បើប្រៀបធៀបទៅនឹងប្រទេសហ្វីលីពីនសេវាកម្មអ៉ិនធឺណែតរបស់វៀតណាមល្អលើសលុបជាង។ រីឯលោក Simon Owen ជាអ្នកយកព័ត៌មានវិទ្យុ Fox News មកពីសហរដ្ឋអាមេរិក ដែលមានវត្តមាននៅមជ្ឈមណ្ឌលសារព័ត៌មាននៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។ ចាប់តាំងពីមកដល់ទីនេះមកលោក Simon Owen តែងតែមមាញឹកទៅនឹងការងារយកព័ត៌មានដោយផ្សាយផ្ទាល់ ហើយលោកមិនដែលជួបបញ្ហានៃការ រអាក់រអួលសេវាកម្មអ៊ិនធឺណែតទេ។
រាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះរបស់សម្ព័ន្ធក្រុមហ៊ុន VNPT និងសម្ព័ន្ធក្រុមហ៊ុន Viettel ក្នុងរយៈពេលមុន និងក្នុងអំឡុងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២នោះមិនត្រឹមតែធ្វើឱ្យមានការចាប់អារម្មណ៍ចំពោះមជ្ឈដ្ឋានសារព័ត៌មានពិភពលោកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបញ្ជាក់អះអាងថា ប្រទេសវៀតណាមមានសមត្ថកិច្ចគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ៕
បកប្រែដោយ Minh Trung