ហេតុអ្វីជ្រើសរើសវៀតណាម?

ក្នុងសន្និសីទសារព័ត៌មានអន្តរជាតិស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ នៅទីក្រុងហាណូយ។ នាព្រឹកថ្ងៃទី២៥  ខែកុម្ភៈ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីគ្រប់ប្រទេស ក៏ដូចជាប្រជាជននៅក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
សន្និសីទសារព័ត៌មានអន្តរជាតិស្តីពីការរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ នៅទីក្រុងហាណូយ

 

យោងតាមលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Le Hoai Trung សាធារណៈមតិអន្តរជាតិសុទ្ធតែ វាយតម្លៃខ្ពស់ ហើយចាត់ទុកថា រដ្ឋធានីហាណូយ ជាទីកន្លែងសមស្រប ប្រកបដោយអត្ថន័យដើម្បី រៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង លើកនេះ។ មូលហេតុជាដំបូងបង្អស់គឺវៀតណាម មានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗជាច្រើនលើក ក៏ដូចជារាល់ដំណើរទស្សនកិច្ច របស់មេដឹកនៅលើពិភពលោក។ សមិទ្ធិផល ទាំងអស់នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងមកទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ លើសពីនេះទៀត វៀតណាមក៏ជាប្រទេសមួយដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូទាំងពីរអាមេរិក និងកូរ៉េខាងជើង។

ដោយសារហេតុផលទាំងនោះ ថ្នាក់ដឹកនាំជាន់ខ្ពស់ៗ នៃបក្សកុម្មុយនិស្ត និងរដ្ឋវៀតណាមបានកំណត់ថា បើទោះបីជាកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ការងារដែលត្រូវបានរៀបចំដោយមិនគ្រោងទុកជាមុនទេ ប៉ុន្តែគឺជាសកម្មភាពការទូតដ៏មានសារៈសំខាន់ មួយរបស់វៀតណាមក្នុងឆ្នាំ២០១៩នេះ។

នាពេលថ្មីៗនេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបធ្វើការដោយផ្ទាល់ ជាមួយបណ្តាក្រសួងស្ថាប័ន ក្រសួង តំបន់នានា និងពិនិត្យមើលការរៀបចំសម្រាប់ព្រឹត្តិការណ៍នេះដោយផ្ទាល់តែម្តង។

“វៀតណាមមានឆន្ទៈចង់រួមចំណែកដោយផ្ទាល់ក្នុងដំណើរការសន្ទនាសន្តិភាព ដោះស្រាយវិវាទអន្តរជាតិ ដោយសន្តិវិធី និងកិច្ចសន្ទនាអន្តរជាតិ។ ក្នុងឱកាសនេះដែរវៀតណាមចង់ពង្រឹងតួនាទី មិនត្រឹមតែរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរបស់សហគមន៍អាស៊ាននាពេលបច្ចុប្បន្ននេះទៀតផង។ លោកអនុរដ្ឋមន្រ្តី Le Hoai Trung បានសង្កត់ធ្ងន់ថា៖ "វៀតណាមចង់បង្ហាញពីរាល់សមិទ្ធផលនៃដំណើរការផ្លាស់ប្តូរថ្មីក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រសិនបើរបៀបវារៈនៃកិច្ចប្រជុំនេះត្រូវបានសំរេចដោយមេដឹកនាំនៃប្រទេសទាំងពីរ អាមេរិក និងកូរ៉េខាងជើង ហេតុនោះការងាររបស់វៀតណាម គឺធ្វើឱ្យបានល្អនូវការងាររៀបចំ ការពារសន្តិសុខ ផ្គត់ផ្គង់ភ័ស្តុភារ ទទួលភ្ញៀវ និងបង្កបង្កើតឡើងបរិយាកាសអំណោយផលបំផុតសម្រាប់កិច្ចប្រជុំនេះឲ្យទទួលបានលទ្ធផលវិជ្ជមានបំផុត។ ប្រទេសវៀតណាមមានរយៈពេលត្រឹមតែ១០ថ្ងៃ ប៉ុណ្ណោះដើម្បីធ្វើការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលនេះ ខណៈដែលចំនួនការងារមានច្រើន។

ទោះបីជាយ៉ាងណាក៏ដោយអនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Le Hoai Trung បានអះអាងថា ដោយមានការខិតខំប្រឹងប្រែងខ្ពស់រហូតមកដល់ពេលនេះ គ្រប់ការងារទាំងអស់នៃការរៀបចំសម្រាប់ កិច្ចប្រជុំបានបញ្ចប់សព្វគ្រប់ហើយ។

មកដល់ទីក្រុងហាណូយអ្នកយកព័ត៌មានអន្តរជាតិគឺជាសមាជិកគ្រួសារ!

ថ្លែងមតិក្នុងសន្និសីទកាសែតលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ បានមានប្រសាសន៍ថាមានអ្នកកាសែតជិត៣,០០០ នាក់មកពីភ្នាក់ងារព័ត៌មានអន្តរជាតិជាង២០០  ដែលមកពីប្រទេសជិត៤០។

ទោះយ៉ាងណាក៏ដោយ សារតែពេលវេលារៀបចំតិចតួច ហេដ្ឋារចនាសម្ព័ន្ធសារព័ត៌មានត្រូវបានរៀបចំស្ទើរតែតាំងពីដើមមក ប៉ុន្តែការងាររៀបចំនូវមជ្ឈមណ្ឌលព័ត៌មានអន្តរជាតិបានបញ្ចប់និងដាក់ឲ្យដំណើរការរួចជាស្រេច។

leftcenterrightdel
កម្លាំងប៉ូលិសទីក្រុងហាណូយពង្រាយកម្លាំងការពារសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល

 

សន្តិសុខគឺជាអាទិភាពលេខមួយ

យោងតាមប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung ឲ្យដឹងថា ទីក្រុងហាណូយបានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើន ប៉ុន្តែនេះគឺជាលើកដំបូងទីក្រុងត្រូវបានជ្រើសរើសធ្វើជាកន្លែងរៀបចំកិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសពីរ។ ហើយដូចព្រឹត្តិការណ៍មុនៗដែរ សន្តិសុខគឺជាអាទិភាពសំខាន់បំផុត។

ដើម្បីធានាសន្តិសុខសម្រាប់កិច្ចប្រជុំនេះក្រសួងនគរបាល បានសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ការពារប្រទេស និងគ្រប់តំបន់ដើម្បីការពារសុវត្ថិភាព ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់បំផុត។

leftcenterrightdel
ទិដ្ឋភាពសន្តិភាពមួយនៅទីក្រុងហាណូយក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង

 

កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២  បានប្រារព្ធឡើងស្របនឹងឱកាសរំលឹកខួបលើកទី២០ ទីក្រុងហាណូយទទួលបានកិត្តិនាម “ទីក្រុងសន្តិភាព” ដោយយូណេស្កូ។ រដ្ឋាភិបាល និងប្រជាជនទីក្រុង ហាណូយនិយាយដោយឡែក និងប្រទេសវៀតណាមនិយាយរួមកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីចូលរួមក្នុងជោគជ័យនៃកិច្ចប្រជុំកំពូលនេះ៕

បកប្រែដោយ Minh Trung