អ្នកកាសែតអន្តរជាតិនៅកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង៖ អ្វីដែលអ្នកធ្វើគឺពិតជាអស្ចារ្យណាស់!
កប.អនឡាញ - កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងប្រព្រឹត្តទៅនៅទីក្រុងហាណូយគឺព្រឹត្តិការណ៍ទទួលបានការយកចិត្តទុកដាក់ពិសេសពីអ្នកសារព័ត៌មានអន្តរជាតិ។ អ្នកកាសែតប្រមាណ ៣០០០ នាក់នៃភ្នាក់ងារព័ត៌មាន និងសារព័ត៌មានជាង ២០០ មកពីប្រទេស និងតំបន់ដែនដីជិត ៤០ បានជូនដំណឹងអំពីព្រឹត្តិការណ៍នេះ។
ទោះបីមានតែ ១០ ថ្ងៃដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ ប៉ុណ្ណោះ ប៉ុន្តែអ្នកកាសែតអន្តរជាតិមានការចាប់អារម្មណ៍ល្អចំពោះការរៀបចំរបស់រដ្ឋធានីហាណូយនិយាយដោយឡែក និងវៀតណាមនិយាយរួម។ នៅខាងក្រោមនេះគឺជាយោបល់របស់អ្នកកាសែតអន្តរជាតិដែលបានទទួលដោយកាសែតកងទ័ពប្រជាជនវៀតណាម។
អ្នកកាសែត Paul Walker មកពីទូរទស្សន៍ Seven Network នៃអូស្ត្រាលី៖ កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទី២ ជាឱកាសល្អសម្រាប់វៀតណាមដើម្បីបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ខ្លួន។ វៀតណាមបានបង្ហាញថា វៀតណាមជាមិត្ត និងដៃគូជាមួយប្រទេសទាំងឡាយ។ យើងបានចូលរួមព្រឹត្តិការណ៍អន្តរជាតិជាច្រើន ប៉ុន្តែអ្នកកាសែតអូស្ត្រាលីបាននិយាយជាមួយខ្ញុំថា នេះគឺជាកិច្ចប្រជុំត្រូវបានរៀបចំល្អជាងគេ ជាពិសេសគឺការផ្តល់សេវាទូរគមនាគមន៍បំរើដំណើរការជូនដំណឹងរបស់អ្នកសារព័ត៌មាន។
ទីក្រុងហាណូយគឺជាទីក្រុងអស្ចារ្យណាស់! រដ្ឋធានីរបស់អ្នកគឺជាប់រវល់ ប៉ុន្តែពោពេញទៅដោយកម្លាំងរស់។ ខ្ញុំសង្ឃឹមថា នៅពេលកិច្ចប្រជុំបានបិទបញ្ចប់ យើងអាចដើរជុំវិញទីក្រុងហាណូយ និងស្វែងយល់អំពីមនុស្ស វប្បធម៌ ជាពិសេសគឺម្ហូបអាហារដែលមនុស្សបាននិយាយដល់ច្រើនណាស់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
អ្នកកាសែត Bob Costantini នៃស្ថានីយ៍វិទ្យុផ្សាយសម្លេង Westwood One News អាមេរិក៖ ខ្ញុំគឺជាអ្នកកាសែតតែមួយគត់របស់ស្ថានីយ៍វិទ្យុ Westwood One News មានវត្តមាននៅទីក្រុងហាណូយ ប៉ុន្តែខ្ញុំមិនព្រួយបារម្ភទេ តែខ្ញុំមានអារម្មណ៍ស្រួលណាស់។ ព្រោះខ្ញុំទទួលបានជំនួយពីរដ្ឋាភិបាលវៀតណាម ខ្ញុំមានឧបករណ៍គ្រប់គ្រាន់ដើម្បីជូនព័ត៌មានទៅកាន់អាមេរិក។
ខ្ញុំធ្លាប់មកវៀតណាមជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះ អ្វីៗមានការផ្លាស់ប្តូរជាច្រើន។ អាគារខ្ពស់ជាច្រើនត្រូវកសាង វៀតណាមកំពុងទាក់ទាញការវិនិយោគយ៉ាងច្រើនពីប្រទេសដទៃទៀត។ ជាដំបូងបង្អស់អ្នកមានមោទនភាពអំពីតួនាទីជាម្ចាស់ផ្ទះរបស់វៀតណាមក្នុងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកនេះ។
អ្នកកាសែត Jung In Sohn នៃទូរទស្សន៍ TBS ប្រទេសកូរ៉េខាងត្បូង៖ នៅឆ្នាំមុន កូរ៉េខាងត្បូងក៏បានរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េ។ ទោះបីវៀតណាមមិនមានពេលច្រើនដើម្បីរៀបចំកិច្ចប្រជុំកំពូលអាម៉េរិក - កូរ៉េខាងជើងនេះទេ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ អ្វីៗប្រព្រឹត្តទៅដោរលូន។ បុគ្គលិកវៀតណាមទាំងអស់បានជួយយើងយ៉ាងសកម្ម។
    |
 |
អ្នកកាសែតនៃកាសែតកងទ័ពប្រជាជនវៀតណាម និងអ្នកកាសែត Takahashi Yusuke |
អ្នកកាសែត Takahashi Yusuke នៃទូរទស្សន៍ជប៉ុន NHK៖ ទូរទស្សន៍ជប៉ុន NHK មានអ្នកកាសែត ៣៩ នាក់មកវៀតណាមដើម្បីជូនដំណឹងអំពីព្រឹត្តិការណ៍នេះ។ អ្វីគ្រប់បែបយ៉ាងនៅទីនេះគឺល្អអស្ចារ្យណាស់ ជាពិសេសភាពស្និទ្ធស្នាលរបស់ប្រជាជនវៀតណាមដែលធ្វើឱ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង។ ខ្ញុំមិនបានជួបប្រទះបញ្ហាលំបាកអ្វីខ្លះទេនៅពេលធ្វើការនៅទីក្រុងហាណូយ។ បើប្រៀបធៀបទៅនឹងពេលវេលាដែលវៀតណាមត្រៀមរៀបចំសម្រាប់ព្រឹត្តិការណ៍នេះ អ្វីដែលអ្នកបានធ្វើគឺពិតជា "អស្ចារ្យណាស់”! ខ្ញុំបានចូលរួមព្រឹត្តិការណ៍ជាច្រើននៅទូទាំងពិភពលោក រួមទាំងទីក្រុងវ៉ាស៊ីនតោន ហ្សាការតា និងទីតាំងមួយចំនួននៅមជ្ឈិមបូព៌ា ប៉ុន្តែទីក្រុងហាណូយគឺជាទីក្រុងមួយដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុត៕
បកប្រែដោយ Thuy Anh