បន្ទាប់ពីមកដល់សណ្ឋាគារ Sofitel Legend Metropole មេដឹកនាំទាំងពីរបានចាប់ដៃគ្នា ថតរូបអនុស្សាវរីយ៍រួមគ្នា និងពិភាក្សាខ្លីក្រោមសក្ខីភាពនៃមជ្ឈដ្ឋានសារព័ត៌មាន។

leftcenterrightdel
លោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចាប់ដៃគ្នានៅសណ្ឋាគារ Sofitel Legend Metropole 

 

លោកប្រធានាធិបតី Donald Trump បានសម្តែងការជឿជាក់ថា ជំនួបកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅ​វៀតណាម​នឹងទទួលបានជោគជ័យ។ លោក Donald Trump មានប្រសាសន៍ថា កូរ៉េខាងជើងមានសក្តានុពលសេដ្ឋកិច្ចដ៏ធំធេង ហើយលោកបន្ដថា សហរដ្ឋអាមេរិកនឹងជួយឧបត្ថម្ភកូរ៉េខាងជើងឲ្យទទួលបានលទ្ធផលសេដ្ឋកិច្ចកាន់តែល្អប្រសើរថែមទៀត។

រីឯមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន វិញ បានអះអាងថា លោកបានរង់ចាំជំនួបជាមួយលោកប្រធានាធិបតី  Donald Trump ហើយលោកនឹងខិតខំប្រឹងប្រែងឲ្យកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - កូរ៉េខាងជើងលើកទី២​ នេះ ទទួលបានលទ្ធផលល្អ។

នៅថ្ងៃទី ២៨ ខែកុម្ភៈ លោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជួបគ្នាជាផ្លូវការនៅទីក្រុងហាណូយ។

វត្ដមានរបស់មេដឹកនាំទាំងពីរកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនៅវៀតណាម បានទាក់ទាញការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានសារព័ត៌មាន​អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋទីក្រុងហាណូយជាច្រើន។ គេទាំងអស់គ្នាសង្ឃឹមថា កិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក - កូរ៉េខាងជើងលើកនេះនឹងទទួលបានលទ្ធផលជាវិជ្ជមាន និងនាំមកនូវសន្តិភាពយូរអង្វែងដល់ឧបទ្វីបកូរ៉េ៕

បកប្រែដោយ Pham Diep