ដើម្បីការពារសុវត្ថិភាពជាដាច់ខាតសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានប្រគល់ភារកិច្ចដល់បណ្តាស្ថាប័ន អង្គភាព សម្រាប់រៀបចំផែនការធ្វើសកម្មភាព និងវិធានការប្រយុទ្ធឲ្យបានសមស្រប មិនទុកឲ្យកើតរឿងជាយថាហេតុក្នុងគ្រប់កាលៈទេសៈទេ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phan Van Giang លើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជន នៃកងឯកភាពទ័ពពិសេស ដែលចូលរួមក្នុងការការពារកិច្ចប្រជុំ

កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់ខាងនយោបាយ។ ការធានាសុវត្ថិភាពលើគ្រប់ជ្រុងជ្រោយនឹងរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំនេះ ហើយនេះក៏ជាការវាយតំលៃអំពីសមត្ថភាពត្រៀមប្រយុទ្ធ និងប្រយុទ្ធរបស់បណ្តាអង្គភាពកងទ័ពផងដែរ។ លោកឧត្តមសេនីយ៍ឯក Phan Van Giang ជឿជាក់ថា កម្មាភិបាល និងយុទ្ធជន នៃអង្គភាពទាំងនេះនឹងសាមគ្គីគ្នា ជំនះរាល់ឧបសគ្គ សម្រេចឲ្យបានល្អនូវរាល់​ភារកិច្ចដែលបានប្រគល់ឲ្យក្នុងគ្រប់កាលៈទេសៈ៕

បក​ប្រែ​ដោយ Thanh Cong