ការស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលី គឺជាគោលនយោបាយសំខាន់របស់បក្ស និងរដ្ឋ ហើយជាទំនួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល ដែលប្រគល់ជូនអង្គភាពកងទ័ពទៅបំពេញនៅក្នុងប្រទេស ប្រទេសឡាវ និងប្រទេសកម្ពុជា។

នៅរដូវប្រាំងឆ្នាំ២០២៣-២០២៤ ដោយមានការឯកភាពពីគណៈកម្មការជាតិដឹកនាំលេខ៥១៥ គណៈកម្មការដឹកនាំលេខ៥១៥ យោធភូមិភាគទី៥ គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន គណៈកម្មការដឹកនាំលេខ៥១៥ ខេត្ត Dak Lak បន្តប្រគល់ភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលីនៅខេត្តមណ្ឌលគិរី ព្រះរាជាណាចក្រកម្ពុជាជូនក្រុម K៥១។

leftcenterrightdel
ការប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅខេត្ត Dak Lak (រូបថត៖ dansinh.dantri.com.vn)

ដើម្បីត្រៀមរៀបចំសម្រាប់ភារកិច្ចស្វែងរក ក្រុម K៥១ បានបង្កើតក្រុមប្រមូលព័ត៌មាន សហការជាមួយកងកម្លាំងការពារ និងណែនាំផ្លូវរបស់ប្រទេសមិត្ត ដើម្បីធ្វើឲ្យល្អក្នុងការផ្សព្វផ្សាយ និងការចលនាប្រជាជននៅមូលដ្ឋានឲ្យផ្តល់ព័ត៌មានអំពីផ្នូររបស់យុទ្ធជនពលី។

កម្មាភិបាល និងយុទ្ធជននៃក្រុម K៥១ បានជួយប្រជាជនក្នុងប្រទេសមិត្ត ប្រមូលផល សម្អាតទីធ្លាសាធារណៈ ពិនិត្យសុខភាព ចែកថ្នាំពេទ្យ និងផ្តល់យោបល់អំពីសុខភាពដល់ប្រជាជននៅមូលដ្ឋាន។ តាមរយៈនោះ ប្រទេសមិត្តបានផ្តល់ព័ត៌មានដ៏មានតម្លៃជាច្រើនអំពីផ្នូរនៃយុទ្ធជនពលី បញ្ជូនកងកម្លាំងការពារ ណែនាំផ្លូវ កំណត់ទីតាំងឈរជើង និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រុម K៥១ បំពេញភារកិច្ច។

សម្រាប់រយៈពេលដែលនៅសេសសល់នៃរដូវប្រាំងឆ្នាំ ២០២៣-២០២៤ ក្រុម K៥១ នឹងបន្តក្ដាប់ព័ត៌មានយ៉ាងម៉ឺងម៉ាត់ ស្វែងរកប្រកបដោយប្រសិទ្ធភាព និងធានាសុវត្ថិភាពក្នុងអំឡុងពេលបំពេញភារកិច្ច សហការដើម្បីធ្វើឲ្យល្អនូវការផ្សព្វផ្សាយ និងការចលនាប្រជាជននៅប្រទេសមិត្ត ផ្តល់ព័ត៌មានអំពីផ្នូររបស់យុទ្ធជនពលី។

លោកវរសេនីយ៍ឯកបំរុង Trinh Ngoc Kiem ប្រធានក្រុម K51 (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) បានឲ្យដឹងថា ការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមនៅកម្ពុជា រហូតមកដល់ពេលនេះ ក្រុម K៥១ បានស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៣ អដ្ឋិធាតុ។ ផ្នូរដែលរកឃើញទាំងអស់ គឺជាផ្នូរគឺមិនស្គាល់ព័ត៌មាន ហើយភាគច្រើននៅស្រុកពេជ្រាដា និងស្រុកកែវសីមា (ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា)។

ដើម្បីសម្រេចបានលទ្ធផលខាងលើ ទន្ទឹមនឹងការស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ក្រុម K៥១ បានធ្វើយ៉ាងសកម្មនូវការទូតប្រជាជន ដោយផ្សព្វផ្សាយ និងការចលនាប្រជាជននៅប្រទេសមិត្តផ្តល់ព័ត៌មានអំពីផ្នូររបស់យុទ្ធជនពលី៕

បកប្រែដោយ Thuy Anh