សំណុំឯកសារអំពីយុទ្ធជនពលីបានបញ្ជាក់ថា៖ លោក  Le Van Thanh កើតឆ្នាំ ១៩៤៨ នៅភូមិ Hac Oa ឃុំ Dong Cuong ស្រុក Dong Son ខេត្ដ Thanh Hoa។ លោកបានចូលបម្រើកងទ័ពនៅខែកញ្ញា ឆ្នាំ១៩៦៥ ក្នុងអង្គភាពកងវរសេនាតូចលេខ ៧ កងវរសេនាធំលេខ៣ ការដ្ឋានលេខ៩; មុខតំណែង៖ មេបញ្ជាការកងអនុសេនាធំ គាត់បានពលីជីវិតនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ១៩៧១ នៅខេត្តកំពង់ចាម ប្រទេសកម្ពុជា។

leftcenterrightdel
រូបភាពយុទ្ធជនពលី Le Van Thanh

ជួបសំណេះសំណាលជាមួយយើងខ្ញុំ លោក Le Thanh Tuan បានលើកឡើងថា៖ “នាពេលថ្មីៗនេះ ការិយាល័យគោលនយោបាយ ស្នងការនយោបាយ យោធភូមិភាគទី៤ បានផ្តល់ព័ត៌មានបន្ថែមដល់ក្រុមគ្រួសារ ដោយបញ្ជាក់យ៉ាងច្បាស់ថា៖ កងវរសេនាតូចលេខ៧ កងវរសេនាធំលេខ៣ ការដ្ឋានលេខ ៩ ដែលឈរជើងក្នុងភូមិជប់ ប្រទេសកម្ពុជាចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ១៩៧១; ចូលរួមប្រយុទ្ធនៅភាគខាងកើតភូមិជប់។ បច្ចុប្បន្ន នៅតំបន់ដែលលោក Le Van Thanh ពលីជីវិត ក្រុម K70 នាយកដ្ឋាននយោបាយយោធភូមិភាគទី៧ ដែលកំពុងបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី”។

អាស្រ័យដូចព័ត៌មានខាងលើ ទីភ្នាក់ងារ អង្គភាព អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្រុម K70 ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជាទទួលព័ត៌មានអំពីយុទ្ធជនពលី Le Van Thanh សូមជូនដំណឹងដល់លោក Le Thanh Tuan តាមអាសយដ្ឋាន៖ ផ្ទះលេខ ៤៦៥ ផ្លូវ Dinh Huong សង្កាត់ Dong Cuong ទីក្រុង Thanh Hoa ខេត្ត Thanh Hoa ឬ គេហទំព័រ "ព័ត៌មានអំពីយុទ្ធជនពលី"។

ប្រអប់៖ គេហទំព័រ "ព័ត៌មានអំពីយុទ្ធជនពលី" - កាសែតកងទ័ពប្រជាជន លេខ៧ ផ្លូវ Phan Dinh Phung ទីក្រុងហាណូយ; ទូរស័ព្ទលេខ៖ ០៦៩.៥៥៤១១៩; អុីមែល៖ congtacdang@qdnd.vn៕

បកប្រែដោយ Pham Diep