អញ្ជើញចូលរួមពិធីនេះ ភាគីវៀតណាមមានគណៈនាយក និងសមាជិកនៃទីភ្នាក់ងារវៀតណាមសម្រាប់ការស្វែងរកជនបាត់ខ្លួន (VNOSMP) ភាគីសហរដ្ឋអាមេរិកមានលោក Marc E. Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំវៀតណាម និងថ្នាក់ដឹកនាំការិយាល័យ MIA សហរដ្ឋអាមេរិកប្រចាំទីក្រុងហាណូយ (DET2)...

leftcenterrightdel
ពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang (រូបថត៖ vnanet.vn)

តំណាងភាគីវៀតណាមបានប្រគល់អដ្ឋិធាតុដល់តំណាងភាគីសហរដ្ឋអាមេរិក នេះជាលទ្ធផលនៃសកម្មភាពរបស់ក្រុមជីករុករកក្រោមទឹកនៅតំបន់ Nha Trang ខេត្ត Khanh Hoa ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នាលើកទី ១៥១។

អដ្ឋិធាតុខាងលើនេះ ត្រូវបានអ្នកជំនាញផ្នែកកោសល្យវិច្ច័យរបស់វៀតណាមធ្វើកោសល្យវិច្ច័យនៅទីក្រុង Da Nang និងសន្និដ្ឋានថា អដ្ឋិធាតុនេះអាចពាក់ព័ន្ធនឹងយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនកាលពីសម័យសង្គ្រាមនៅវៀតណាម។ អដ្ឋិធាតុត្រូវបានបញ្ជូនទៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិកដើម្បីកំណត់អត្ដសញ្ញាណបន្ថែមទៀត៕

សកម្មភាពសហប្រតិបត្តិការមនុស្សធម៌ក្នុងការស្វែងរក អដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកដែលបាត់ខ្លួនកាលពីសម័យសង្គ្រាមនៅ​វៀតណាមរវាងប្រទេសទាំងពីរ  ដែលក្នុងនោះ សកម្មភាពទ្វេភាគីបានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្នបានស្វែងរក និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយោធិនសហរដ្ឋអាមេរិកជាង ៧៣០  នាក់ ដែលពលីជីវិតក្នុងសម័យសង្គ្រាម​នៅ​វៀតណាម៕

បកប្រែដោយ Thanh Cong