នៅច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep គណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី ៧ និងខេត្ត Long An បានទទួលអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣៤ អដ្ឋិធាតុ ដែលប្រមូលបានដោយក្រុម K73 ខេត្ត Long An ក្នុងលើកទី ១ ដំណាក់កាលទី ២៣ (រដូវប្រាំងឆ្នាំ ២០២៣-២០២៤)។

leftcenterrightdel
ពិធីទទួលអដ្ឋិធាតុយុទ្ធជនពលីនៅច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep

បន្ទាប់ពីបំពេញបេសកកម្មនៅកម្ពុជាអស់រយៈពេល ២ ខែ ក្រុម K73 បានសម្របសម្រួលជាមួយក្រុមសហប្រតិបត្តិការខេត្តប៉ៃលិន បាត់ដំបង និងស្វាយរៀង ស្វែងរកនៅទីតាំងចំនួន ៦២ ហើយរកឃើញ និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ៣៤ អដ្ឋិធាតុ។ ក្នុងនោះ អដ្ឋិធាតុយុទ្ធជនចំនួន ១៦ អដ្ឋិធាតុ ត្រូវបានប្រមូលនៅខេត្តប៉ៃលិន ហើយនៅខេត្តបាត់ដំបងចំនួន ១៨ អដ្ឋិធាតុ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Hoang Dinh Chung ផ្តល់អំណោយជូនអង្គភាពដែលសម្របសម្រួលអនុវត្តភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី

ទន្ទឹមនឹងនោះ ក្នុងអំឡុងពេលបំពេញភារកិច្ច ក្រុម K73 ក៏បានសម្របសម្រួលជាមួយអគ្គក្រុមហ៊ុន Metphone និងអ្នកឧបត្ថម្ភ រៀបចំពិធីបើកការដ្ឋានសាងសង់ “ទីសក្ការៈគោរពបូជា និងថែរក្សាអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម” នៅតំបន់ប្រតិបត្តិការសឹករងប៉ៃលិន។

ក្នុងឱកាសនេះ គណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី ៧ និងខេត្ត Long An បានផ្តល់អំណោយជូនអង្គភាពដែលបានបញ្ចប់ភារកិច្ចដោយជោគជ័យ។ បញ្ជាការដ្ឋានយោធាខេត្ត Long An បានប្រគល់ប័ណ្ណសរសើរដល់បុគ្គល និងអង្គភាពដែលមានស្នាដៃឆ្នើមក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងលើកទី១ ដំណាក់កាលទី២៣  (រដូវប្រាំងឆ្នាំ ២០២៣-២០២៤)៕

បកប្រែដោយ Huyen Trang