ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើអនុស្សរណៈនៃការសម្របសម្រួលក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីសម្រាប់រដូវប្រាំង ២០២៣ - ២០២៤។

leftcenterrightdel
គណៈកម្មការជំនាញខេត្ត Dong Thap ប្រគល់ថវិកាឧបត្ថម្ភចំនួន ២៦ ពាន់ដុល្លារអាមេរិកពី រដ្ឋាភិបាលវៀតណាមជូនដល់គណៈកម្មការជំនាញខេត្តពោធិសាត់

លោកវរសេនីយ៍ឯក Trinh Hoang Phong បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាជនខេត្តព្រៃវែង និងខេត្តពោធិសាត់ ដែលបានជួយឧបត្ថម្ភក្រុម K91 ក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម។ លោកវរសេនីយ៍ឯក Trinh Hoang Phong ជឿជាក់ថា ដោយឈរលើប្រពៃណីនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត Dong Thap ជាមួយខេត្តព្រៃវែង និងខេត្តពោធិសាត់ ការស្វែងរក ប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី នឹងសម្រេចបានលទ្ធផលល្អ។

ក្នុងឱកាសនេះ គណៈកម្មការជំនាញខេត្ត Dong Thap បានប្រគល់ថវិកាឧបត្ថម្ភចំនួន ២៦ ពាន់ដុល្លារអាមេរិកពីរដ្ឋាភិបាលវៀតណាមជូនដល់គណៈកម្មការជំនាញខេត្តព្រៃវែង និងខេត្តពោធិសាត់៕

បកប្រែដោយ Huyen Trang