ក្នុងលើកទី២ ដំណាក់កាលទី២៣ (រដូវប្រាំង ២០២៣ - ២០២៤) ក្រុម K៧០ និងក្រុម K៧១ បន្តបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីនៅខេត្តចំនួន ៥ នៃប្រទេសកម្ពុជា ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤។

leftcenterrightdel
ប្រគល់ថវិកាជំនួយដល់អង្គភាពដែលបំពេញភារកិច្ច

ថ្លែងមតិក្នុងពិធី លោកវរសេនីយ៍ឯក Do Thanh Viet អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh អនុប្រធានគណៈកម្មការដឹកនាំលេខ ៥១៥ នៃខេត្តបានលើកសរសើរចំពោះស្មារតី និងការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជននៃក្រុម K៧០ និងក្រុម K៧១ ក្នុងត្រៀមការរៀបចំ ព្រមទាំងស្នើឲ្យកម្មាភិបាល យុទ្ធជនយល់ដឹងយ៉ាងស៊ីជម្រៅ កំណត់ភារកិច្ចឲ្យបានច្បាស់លាស់ និងបង្ហាញតបស្នងសងគុណចំពោះវីរជនពលី ដែលបានពលីជីវិត ក្នុងបុព្វហេតុនៃការតស៊ូរំដោះជាតិ និងកាតព្វកិច្ចអន្តរជាតិដ៏រុងរឿង។

អង្គភាពត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងការពារកម្ពុជា ផ្សព្វផ្សាយយ៉ាងសកម្ម និងរួមបញ្ចូលគ្នានូវទម្រង់និងវិធានការជាច្រើន ដើម្បីឲ្យអង្គការ និងប្រជាជនកម្ពុជាយកចិត្តទុកដាក់ និងផ្តល់ព័ត៌មានអំពីផ្នូររបស់យុទ្ធជនពលី ហើយធានាសុវត្ថិភាព រក្សាសាមគ្គីភាព គោរពច្បាប់ ទំនៀមទម្លាប់ និងបទបញ្ជារបស់អាជ្ញាធរមូលដ្ឋាន។ សហការអនុវត្តបានល្អនូវការងារចលនាមហាជន ការពិនិត្យ និងព្យាបាលជំងឺ ចែកថ្នាំពេទ្យដល់ប្រជាជនក្នុងមូលដ្ឋាន។ល៕

បកប្រែដោយ Thuy Anh