តាងនាមអាជ្ញាធរ និងប្រជាជននៃខេត្តទាំង ៦ នៅភាគខាងជើងប្រទេសឡាវ លោក Somchith Panyasak អភិបាលរង និងជាប្រធានគណៈកម្មការកិច្ចការពិសេសខេត្ត Oudomxay បានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែកន្លងមកនេះ យោធភូមិភាគទី២ បានស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ១០ អដ្ឋិធាតុ ដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅក្នុងខេត្តចំនួន ៦ នៅភាគខាងជើងប្រទេសឡាវ។

leftcenterrightdel
ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី (រូបថត៖ nhandan.vn)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី Dinh Manh Phac មេបញ្ជាការរងយោធភូមិភាគទី ២ បានសម្តែងនូវគោលបំណងថា នាពេលខាងមុខ ក្រុមការងារពិសេសនៃខេត្តចំនួន ៦ នៅភាគខាងជើងប្រទេសឡាវនឹងបន្តជួយឧបត្ថម្ភ និងសហការដើម្បីជម្រុញការអនុវត្តការស្វែងរក ការប្រមូល និងការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញ​វៀតណាម ដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅប្រទេសឡាវ៕

បកប្រែដោយ Thuy Anh