អដ្ឋិធាតុទាំងអស់នេះត្រូវបានស្វែងរក ជីកគាស់ ដោយក្រុម K73 (បញ្ជាការដ្ឋានយោធាខេត្ត Long An) នៅប្រទេសកម្ពុជា ក្នុងរដូវប្រាំងឆ្នាំ ២០២១-២០២២។

leftcenterrightdel
ថ្នាក់​ដឹក​នាំ​ខេត្ត Long An អុជធូប គោរពវិញ្ញាណក្ខន្ធយុទ្ធជន​ពលី (រូប​ថត៖ vnanet.vn)

ពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៤២ អដ្ឋិធាតុ នៅទីបញ្ចុះសពយុទ្ធជនពលី Vinh Hung-Tan Hung (ស្រុក Vinh Hung) បានប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម បង្ហាញពីសិលធម៍ “ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ” ដែលសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់យុទ្ធជនពលីក្នុងសង្គ្រាមដើម្បីការពារព្រំដែន និងជួយប្រទេសមិត្តកម្ពុជា។ យោងតាមគណៈកម្មាធិការប្រជាជនខេត្ត Long An ពីឆ្នាំ ២០០១ ដល់បច្ចុប្បន្ននេះ ក្រុម K73 បានស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អធ្ឋិធាតុយុទ្ធជនពលីចំនួន ២,២៤៨ អដ្ឋិធាតុ នៅក្នុងប្រទេសកម្ពុជា៕

បកប្រែដោយ Duy Hoan