អនុស្សាវរីយ៍នីមួយៗពីសមភូមិស្រាប់តែវិលត្រឡប់មក យ៉ាង ច្បាស់ លាស់ដូចជាទើបតែបានកើតឡើងពីម្សិលមិញ អញ្ចឹង។ ជាពិសេស ក្នុងទំព័រសរសេរនៅថ្ងៃទី ១៤ សីហា ឆ្នាំ ១៩៧៤ អំពីករណីពលី របស់យុទ្ធជនម្នាក់ឈ្មោះ Nguyen Duy Hoat បានធ្វើឲ្យលោក មានការភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាង ខ្លាំងដោយស្រក់ទាំងទឹកភ្នែក ផង៖ “ផ្នូររបស់លោក Hoat ស្ថិតនៅក្បែផ្ទាំងថ្មដ៏ធំមួយ ហើយ ក្បាលសពបែទៅទិសខាងជើង ហើយសពបានរុំជាបីជុំដោយសំពត់តង់ និងអង្រឹង ត្រូវតែចំណាំ ដើម្បីថ្ងៃក្រោយអាចប្រើជាការបាន”។ មិន ទុកឲ្យខាតពេលទៀតទេ លោក Huong ចាប់ផ្តើមដំណើរការឆ្ពោះទៅភាគខាងត្បូង វៀតណាម ដើម្បីទៅស្វែងរកអដ្ឋិធាតុ សមមិត្តរបស់ខ្លួន។

យុទ្ធជន Nguyen Duy Hoat មានស្រុកកំណើតនៅ Viet Cuong -Yen My - Hung Yen ដែលត្រូវរងរបួស និងជំងឺគ្រុនចាញ់ បានពលី ជីវិតខណៈពេលកំពុងបំពេញបេសកកម្មធានាការបញ្ជូនសារសំរាប់បញ្ជាការដ្ឋានខាងមុខនៃយោធភូមិភាគលេខ ៥  ដែលវាយសម្រុក ចូល Nong Son - Trung Phuoc - Quang Nam។ គាត់បានពលី ដោយមិនទាន់បានឃើញ Nong Son - Trung Phuoc ត្រូវបាន រំដោះពេញលេញក្រោយពីនោះ ៤ ថ្ងៃទេ។ ដោយសារកំពុងជាប់ដៃ នឹងការប្រយុទ្ធ ហេតុដូច្នេះមិនអាចយកសពគាត់ទៅស្រុកកំណើត បានទេ មិត្ករួមកង បានកប់សពគាត់នៅនឹងទីតាំងដែលអង្គភាព ឈរជើងតែម្តងនៅឯ ជើងភ្នំ Chom បច្ចុប្បន្ននេះស្ថិតក្នុងឃុំQue Loc ស្រុក Nong Son។ លោក Huong និងបងប្អូនពីរនាក់របស់ យុទ្ធជនពលី ឈ្មោះ Hoat នោះបានចេញដំណើរទៅខេត្ត Da Nang និងបានសមមិត្តរបស់ខ្លួនគឺលោក Nguyen Tien Dai និងលោក Nguyen Van Bao មកពីគណៈកម្មការទំនាក់ទំនង នៃកងវរសេនាធំ លេខ ៥៧៥ ទទួលយ៉ាងហ្មត់ចត់។ ជួបធ្វើការជាមួយកងវរសេនាធំ ព័ត៌មានលេខ ៥៧៥ (បច្ចុប្បន្ននេះជាកងពលតូច) ពួកគាត់ទទួល បានជំនួយដ៏ច្រើនៗ។ អង្គភាពបានជួយទាំងសោហុយ និង មធ្យោបាយក្នុងការធ្វើដំណើរ។ តែមិនជួបសំណាងទេ ភ្លៀងធ្លាក់ ខ្លាំងក្នុងប៉ុន្មានថ្ងៃបន្តបន្ទាប់នោះបានធ្វើឲ្យផ្លូវពិបាកក្នុងការធ្វើដំណើរ រថយន្តក៏មិនអាចជិះឡើងភ្នំបានឡើយ ត្រឹមតែឈប់នៅជើង ចំណោត Le តែប៉ុណ្ណោះ  ហើយពួកគាត់បានខ្ចីម៉ូតូជិះបន្តទៀត ប្រហែល ៨០ គ.ម តាមផ្លូវព្រៃដ៏បត់បែនឆ្លងកាត់ស្រុក Hiep Duc។ ហើយដល់ពេលម៉ូតូជិះក៏លែងរួចខណៈឡើងចំណោតខ្ពស់ពេក។ អតីតយុទ្ធជនទាំងអស់សុទ្ធតែមានអាយុជិត ៧០ ឆ្នាំនោះក៏សុខចិត្ត ដើរថ្មើជើងជាង ១០ គម តទៀតទើបមកដល់កន្លែងដែលសមមិត្ត របស់ខ្លួនបានពលីជិវិត។

អនុសេនីយ៍ឯក លោក Le Minh Phuong ជំនួយការគោល នយោបាយរបស់បញ្ជាការដ្ឋានយោធាស្រុក Nong Son ខេត្ត Quang Nam បានប្រាប់ថា៖ “ចំពោះអ្នកវ័យក្មេងមិនអីទេ ក៏ប៉ុន្តែ ចំពោះលោកពូ លោកអ៊ំ ចាស់ៗ ហើយក៏នៅតែឆ្លងកាត់ព្រៃភ្នំអស់ ពីថ្ងៃមួយទៅថ្ងៃមួយបានធ្វើឲ្យយើង ខ្ញុំគោរពសរសើរណាស់។ ជួនកាលជួបកំណាត់ផ្លូវខ្លះពិបាកធ្វើដំណើរទោះបីជា លោកពូ លោកអ៊ំមិនព្រមទេ តែសេនាជនពីរនាក់របស់ឃុំ Que Loc ដែលរួមដំណើរបានស្ម័គ្រចិត្តអៀវ ឫគ្រាលោក ពូ និងអ៊ុំដើរដើម្បី ជៀសវាងគ្រោះថ្នាក់។ ហើយដោយសារការតាំងចិត្តរបស់ពួកគាត់ បានលើកទឹកចិត្តដល់យើងខ្ញុំជាច្រើនណាស់” ។

យុទ្ធជនធ្លាប់ប្រយុទ្ធនៅទីនេះពេលពលីជីវិតត្រូវបានកប់សពនឹងត្រូវ បានធ្វើសញ្ញាសម្គាល់យ៉ាងហ្មត់ចត់ ស្មានថាងាយស្រួលតែ ប៉ុណ្ណោះ ក៏ប៉ុន្តែជាក់ស្តែងវាមិនមែនអញ្ចឹងឡើយ។ ពេលវេលាបាន ផុតទៅជាង ៤០ ឆ្នាំហើយ ភូមិសាស្រ្តមានការប្រែប្រួល សញ្ញា ស្នាមពីមុនបានលាយបាត់អស់ទៅហើយ ការស្វែងរកសែនជួបការ ពិបាកណាស់។ មានថ្ងៃខ្លះមានភ្លៀង និងព្យុះខ្លាំងបានរំលំជំរំ យុទ្ធជនវ័យចំណាស់ទាំងនេះត្រូវតែរកទីជំរកមួយទៅទីជំរកមួយទៀត ដើម្បីមិនឲ្យទទឹកខោអាវ។ មានអ្នកខ្លៈត្រូវសត្វទាកខាំពេញ ខ្លួន ហើយត្រូវតែសង្គ្រោះជាបឋមដូចក្នុងសម័យសង្រ្គាមដែរ។ ដោយនឹកស្មានមិនដល់ថា ផ្លូវពិបាកដល់ម្នឹង ហេតុដូច្នេះគ្រឿង បរិភោគនៅសល់តែមីកញ្ចប់ ម្ហូបក្រៀម និងបន្លែព្រៃតែប៉ុណ្ណោះ ។ ប្រពន្ធរបស់អតីតយុទ្ធជនលោក Nguyen Tien Dai ពីខេត្ត Da Nang បានឆ្លងកាត់ផ្លូវដ៏ឆ្ងាយដើម្បីយកនំបុ័ងចំនួន ៦០ ដើមជូន ក្រុមរុករក ហើយគ្រានោះត្រូវបានចាត់ទុកថា ”មានតំលៃជាងមាស ទៀតផង”។ បន្ទាប់នោះ សេនាជនឃុំម្នាក់បានត្រឡប់ទៅផ្ទះជា បន្ទាន់យកមកថែមនូវ អង្ករ និងសាច់ជ្រូកខ ធ្វើជាម្ហូបយូរថ្ងៃសំរាប់ មនុស្សជិត ១០ នាក់។ នៅទីនេះគ្មានអគ្គីសនី ដូច្នេះអំពូលពីន របស់គណៈបញ្ជាការកងទ័ព ស្រុក Nong Son ជាប្រភពពន្លឺតែមួយ គត់សំរាប់អ្នកទាំងអស់គ្នា។ឧបសគ្គដល់ម្នឹងតែគ្មានអ្នកណាណាយចិត្តទេ។ ចេញតាំងពីព្រលឹម មកវិញនាពេលព្រលប់ក្នុងអំឡុងពេល ៨ ថ្ងៃធ្វើដំណើរឆ្លងកាត់ព្រៃ ទៅរកគ្រប់ទីកន្លែងនៃសមរភូមិពីមុនតែ រកមិនឃើញកន្លែងកប់សពសមមិត្តរួមប្រយុទ្ធទាល់តែសោះ។ ផ្ទាំងថ្មធំមួយដែលបានកត់ក្នុងនិទានុលេខត្រូវគ្របបិទបាំងទៅ ដោយដើមឈើរអស់ហើយ មិនអាចសម្គាល់បានសញ្ញាសម្រាប់ រុករកនោះទេ។ មានផែនទីភ្ជាប់ជាមួយផងតែកំណត់ទីតាំងក៏មិន កើតដែរ។ ដល់ថ្ងៃទី ៨ ប្រឈមមុខនឹងសភាការណ៍ទាល់ចក្រនេះ អតីតយុទ្ធជនលោក Nguyen Tien Dai បានត្រឡប់ទៅខេត្ត Da Nang ដើម្បីយកផែនទីយោធាដែលមានមុនឆ្នាំ ១៩៧៥ នោះសំដៅ យកកូអ័រដោណេឲ្យបានច្បាស់ជាង។ ទាយមិនខុសទេ ទីលានបាល ទាត់របស់អង្គភាពបានកំណត់យ៉ាងច្បាស់។ ហើយការស្វែងរកបាន ងាយស្រួលជាង។ ហើយចុងក្រោយអ្នកទាំងអស់គ្នាមានសេច្តី សប្បាយ រីករាយយ៉ាងខ្លាំងក្រៃលែងដោយរកឃើញបានអដ្ឋិធាតុ របស់អតីតយុទ្ធជនពលី Nguyen Duy Hoat ដូចនឹងអ្វីដែលបាន កត់ក្នុងនិទានុលេខរបស់អតីតយុទ្ធជន Vu Duc Huong ដែរ។

leftcenterrightdel
ពិធីបូជាអដ្ឋិធាតុយុទ្ធជនពលី Nguyen Duy Hoat 

ការបញ្ជួនអដ្ឋិធាតុទៅស្រុកកំណើតជួបបញ្ហាលំបាកជាច្រើនដោយ ត្រូវតែប្តូររថយន្តជា ០៣ ដង ដោយសារម្ចាស់ឡានមាន អបិយជំនឿ។ ក៏ប៉ុន្តែនាពេលក្រោយមកក្រុមបានជួបជាមួយ សមមិត្តចាស់វរសេនីយ៍ឯក លោក Nguyen Dinh Hung មេបញ្ជាការខាងនយោបាយ នៃមជ្ឈមណ្ឌលត្រូពិកវៀតណាម–រុស្ស៊ី ហើយក៏ជាមិត្តរួមថ្នាក់របស់អតីតយុទ្ធជនពលីលោក Nguyen Duy Hoat ផងដែរគាត់បានឲ្យឡានរង់ចាំជាស្រាប់ ហើយដឹកទៅ ស្រុកកំណើតនៅ Yen My – Hung Yen តែម្តង។ ហើយមានការរំភើបចិត្តបំផុតគឺលោក Hung ដោយបានប្រមូល មិត្តរួមថ្នាក់បញ្ជូនទូរលេខ នៃបញ្ជាការដ្ឋានព័ត៌មានពីមុន។ ក្នុង ចំណោម ៣២ នាក់តាំងពីឆ្នាំនោះ ឥឡូវនៅសល់តែ ២២ នាក់តែប៉ុណ្ណោះទេ។ ពួកគាត់ចូលរួមក្នុងពិធីបុណ្យបូជាអដ្ឋិធាតុ លោក Nguyen Duy Hoat ដោយក្តីក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំង។

leftcenterrightdel
ទំព័រទិនានុលេខន៍កត់ថ្ងៃទី ១៤ សីហា ឆ្នាំ ១៩៧៤ របស់អតីត យុទ្ធជនលោក Vu Duc Huong អំពីយុទ្ធជនពលីលោក Nguyen Duy Hoat

“អាណិតមិត្ត ខ្ញុំយំដូចកូនក្មេងម្នាក់។ មិតល្អម្នាក់នេះក្មេងណាស់ បានបូជាជីវិតតាំងពីអាយុស្អាតបំផុតក្នុងឆាកជីវិតដើម្បីមាតុភូមិដែរ។ មិត្តបានបំពេញភារកិច្ចរបស់ខ្លួនចំពោះប្រទេសជាតិហើយ។ ធ្វើ ត្រាប់តាមគំរូរបស់មិត្តខ្ញុំ និងសមមិត្តរបស់ខ្លួនឲ្យតែនៅរស់នឹង ខិតខំដើម្បីស័ក្តិសមជាមួយការបូជានេះ”។ ទំព័រក្នុងទិនានុលេខន៍ អំពីអតីតយុទ្ធជនពលី លោក Nguyen Duy Hoat ធ្វើឲ្យ បណ្តាអតីត យុទ្ធជនព័ត៌មានស្រក់ទឹកភ្នែកយ៉ាងខ្លាំង។ ហើយនេះ ក៏ជាដំណក់ ទឹកភ្នែកនៃក្តីរីករាយ សុភមង្គលគ្រាពេលយុទ្ធជនពលីបានត្រឡប់ ស្រុកកំណើតខេត្ត Hung Yen ក្នុងពិធីទទួលយ៉ាង មហោឡារឹក របស់ស្រុកកំណើត និងរបស់មិត្តរួមកង។

បកប្រែដោយ Minh Trung