កម្មវិធីនេះបានទាក់ទាញការចាប់អារម្មណ៍ និងការចូលរួមពីប្រជាជន កម្មាភិបាល កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតកសិករ... ជាង ៣ ពាន់នាក់នៅក្នុងទីក្រុង។

អញ្ជើញថ្លែងមតិក្នុងព្រឹត្តិការណ៍ លោក Ta Tu Binh អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Ngu Hanh Son បានសង្កត់ធ្ងន់ថា “ទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល” មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ថែមទាំងជាសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបធ្វើឲ្យការហ្វឹកហាត់កាយសម្បទាក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ រួមចំណែកកសាងទីក្រុង Da Nang ស្វាហាប់ និងនិរន្តរភាព។

leftcenterrightdel
ប្រជាជនជាច្រើនចូលរួមក្នុង "ទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល"

ការចូលរួមយ៉ាងសកម្មរបស់កងកម្លាំងប្រដាប់អាវុធ និងប្រជាជនយ៉ាងច្រើនកុះករ បានបង្កើតបរិយាកាសដ៏អ៊ូអរ រីករាយ រួមចំណែកកសាងទីក្រុង Da Nang ក្លាយជាទីក្រុងស្វាហាប់។ "ទិវារត់អូឡាំពិកដើម្បីសុខភាពប្រជាជនទាំងមូល" គឺជាសកម្មភាពដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយទីក្រុង Da Nang ដើម្បីលើកទឹកចិត្តប្រជាជនហាត់ប្រាណរាងកាយ និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការថែទាំសុខភាព បង្កើតឱកាសសម្រាប់ប្រជាជនជួបជុំ និងតភ្ជាប់តាមរយៈសកម្មភាពកីឡា ព្រមទាំង លើកកម្ពស់ស្មារតីនៃសាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងសហគមន៍៕

បកប្រែដោយ Thuy Anh