នៅក្នុងព្រឹត្តិការណ៍នេះ សិល្បករបាននាំមកជូនទស្សនិកជននូវអារម្មណ៍ផ្សេងៗគ្នា តាមរយៈការសម្ដែងស្នាដៃតន្ត្រី​ក្លាស៊ិកមកពីអឺរ៉ុបនិងប្រទេសដទៃទៀត។ កម្មវិធីនេះត្រូវបានរៀបចំនៅទីក្រុង Da Lat ក្នុងបំណងបង្កើតឱកាសសម្រាប់អ្នកស្រឡាញ់សិល្បៈ តន្ត្រី​ក្លាស៊ិក និងភ្ញៀវទេសចរ ទទួលបទពិសោធន៍ និងរីករាយជាមួយតន្ត្រី។

leftcenterrightdel
ការសម្ដែងមួយក្នុងព្រឹត្តិការណ៍ (រូបថត៖ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ ក៏មានការតាំងពិព័រណ៌ “ការសន្ទនាអំពីវេលា” របស់វិចិត្រករ Nguyen Tu Nghiem ដែលជាវិចិត្រករក្នុងចំណោមវិចិត្រករដ៏ល្បីល្បាញទាំង៤ នៃវិចិត្រកម្មវៀតណាមសម័យទំនើប។ ទន្ទឹមនឹងនោះ មហោស្រពក៏មានសិក្ខាសាលា "តន្ត្រី​ក្លាស៊ិកសម្រាប់អ្នកគ្រប់គ្នា" និងថ្នាក់ឯកទេសអំពីឧបករណ៍ភ្លេងទៀតផង៕

បកប្រែដោយ Thanh Cong