សប្តាហ៍ភាពយន្តអន្តរជាតិអំពីបរិស្ថាន ដែលចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី ២៩ ខែមីនា ក្នុងបំណងជួយមនុស្សឲ្យកាន់តែជិតស្និទ្ធនឹងបរិស្ថាន មានទស្សនៈថ្មីក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយផ្សព្វផ្សាយសារដ៏រឹងមាំអំពីការការពារបរិស្ថាន ដោយធ្វើសកម្មភាពដើម្បីអនាគតបៃតង រស់នៅបៃតង ភាពសុខដុមជាមួយធម្មជាតិ។

សប្តាហ៍ភាពយន្តនឹងបញ្ចាំងភាពយន្តឯកសារគួរឲ្យចាប់អារម្មណ៍ចំនួន ៩ ដោយមានប្រធានបទជាច្រើនអំពីធម្មជាតិ។ ការបញ្ចាំងភាពយន្តនឹងប្រព្រឹត្តទៅនៅទីតាំងចំនួន ១០ ក្នុងទីក្រុងហាណូយ។

leftcenterrightdel
ភាពយន្តចំនួន ៩ ខ្សែនឹងត្រូវចាក់បញ្ចាំងក្នុងអំឡុងសប្តាហ៍ភាពយន្តអន្តរជាតិអំពីបរិស្ថាន

ទន្ទឹមនឹងនោះ ការបញ្ចាំងភាពយន្តក៏មានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា៖ ការពិភាក្សាអំពីប្រធានបទនៃភាពយន្ត និងជំនួបសំណេះសំណាលជាមួយអ្នកផលិតភាពយន្ត សិក្ខាសាលាអំពីធម្មជាតិនិងបរិស្ថាន ហ្គេម ការលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពដើម្បីបរិស្ថាន។ល។

សប្តាហ៍ភាពយន្តឆ្លុះបញ្ចាំងពីស្ថានភាពបរិស្ថានបច្ចុប្បន្ន និងបញ្ហាប្រឈមសំខាន់ៗដែលមនុស្សកំពុងជួបប្រទះ៖ ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងការថយចុះនូវធនធានធម្មជាតិ។

សប្តាហ៍ភាពយន្តអន្តរជាតិអំពីបរិស្ថាន ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ដែលបង្ហាញពីសាមគ្គីភាពក្នុងសកម្មភាពការពារភពផែនដីបៃតងសម្រាប់មនុស្សគ្រប់រូប ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការពង្រឹងការអប់រំសីលធម៌បរិស្ថាន ក្ដីស្រឡាញ់ធម្មជាតិ និងកសាងវប្បធម៌ការពារបរិស្ថាន៕

បកប្រែដោយ Thuy Anh