កម្មវិធីនេះត្រូវបានបែងចែកជា ៣ ផ្នែកដែលមានចំណុចលេចធ្លោដោយឡែក។ ផ្នែកទី១ មានចំណងជើងថា “រលកចាប៉ី Thang Long” ដែលលើកតម្កើងស្នាដៃនិពន្ធសម្រាប់ឧបករណ៍ភ្លេងជនជាតិ និងបទចម្រៀងដែលមានលក្ខណៈប្រជាប្រិយ - បង្ហាញពីការទទួលមរតកនូវប្រពៃណី ឆ្លុះបញ្ចាំងផ្នែកមួយនៃផ្ទាំងគំនូរតន្ត្រីវៀតណាមក្នុងសម័យកាលមុន ដែលជាមូលដ្ឋានគ្រឹះសម្រាប់តន្ត្រីវៀតណាមទំនើប។

leftcenterrightdel
ទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍នៅក្នុងរោងល្ខោន Ho Guom (រូបថត៖ vnanet.vn)

ផ្នែកទី២ មានចំណងជើងថា “និទានរឿងទន្លេក្រហម” រួមមានស្នាដៃដែលសរសេរតាមរចនាប័ទ្មក្លាស៊ិក ដែលបង្ហាញពីសមាហរណកម្ម និងការអភិវឌ្ឍនៃតន្ត្រីវៀតណាម ដើម្បីកសាងខឿនតន្ត្រីវៀតណាមដ៏ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជាតិ។ ផ្នែកទី៣ មានចំណងជើងថា "ចង្វាក់ភ្លេងពណ៌បៃតងជារៀងរហូត" គឺជាស្នាដៃដែលផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានារបស់ប្រទេសជាតិ ប្រៀបប្រដូចជាក្រាំងប្រវត្តិសាស្ត្រជាសំឡេង បង្ហាញពីសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ប្រទេសជាតិ សេចក្ដីស្នេហារវាងមនុស្សជាមួយមនុស្ស និងធម្មជាតិដ៏ស្រស់ស្អាត។ គួរជម្រាបបន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១៤ មក វៀតណាមបានជ្រើសរើសថ្ងៃទី ៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជាទិវាតន្ត្រីវៀតណាម៕

តាម vovworld.vn