សប្តាហ៍ភាពយន្តអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ
កប.អនឡាញ - សប្តាហ៍ភាពយន្តអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែឧសភា នៅខេត្ត Nghe An ដើម្បីរួមចំណែកផ្សព្វផ្សាយសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញដល់ប្រជាជនទូទាំងប្រទេស។
សប្តាហ៍ភាពយន្តត្រូវបានរៀបចំឡើងដោយនាយកដ្ឋានភាពយន្ត មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Nghe An និងអង្គភាពពាក់ព័ន្ធនានា។ នេះជាឱកាសសម្ដែងនូវការដឹងគុណចំពោះការរួមវិភាគទានដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបដិវត្តន៍វៀតណាម។
    |
 |
ខ្សែភាពយន្ត "គំនូរចេញពីបេះដូង" ត្រូវបានចាក់បញ្ចាំងក្នុងសប្តាហ៍ភាពយន្ត (រូបថត៖ គណៈកម្មាធិការរៀបចំ) |
ខ្សែភាពយន្តដែលត្រូវបានចាក់បញ្ចាំងក្នុងឱកាសនេះ មិនត្រឹមតែបង្ហាញសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយតម្លៃមនុស្សធម៌ដ៏ថ្លៃថ្នូ លើកទឹកចិត្តស្មារតីសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញនៅទូទាំងសង្គម។
សប្តាហ៍ភាពយន្តអបអរសាទរខួបលើកទី ១៣៥ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ មានគោលបំណងបន្តផ្សព្វផ្សាយ និងអប់រំអំពីសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ។ នេះក៏ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពខេត្ត Nghe An ដែលជាស្រុកកំណើតរបស់លោកប្រធានហូជីមិញដល់ប្រជាជននៅទូទាំងប្រទេស និងមិត្តអន្តរជាតិផងដែរ៕
បកប្រែដោយ Thuy Anh