Goncourt គឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតក្នុងចំណោមពានរង្វាន់អក្សរសិលបារាំង។ ពានរង្វាន់នេះត្រូវបានប្រព្រឹត្តទៅតាមរយៈពានរង្វាន់ Goncourt ក្នុងប្រទេសចំនួន ៣៥ នៅជុំវិញពិភពលោក។ នៅឆ្នាំ២០២៣ វៀតណាមបានជ្រើសរើសអ្នកនិពន្ធ Makenzy Orcel សម្រាប់ការប្រគល់ពានរង្វាន់ Goncourt លើកដំបូងរបស់វៀតណាម។ ពានរង្វាន់ Goncourt របស់វៀតណាមត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រមួយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបោះពុម្ពផ្សាយ និងវប្បធម៌បារាំង-វៀតណាម។

leftcenterrightdel
ប្រគល់ពានរង្វាន់ Goncourt របស់វៀតណាមដល់អ្នកនិពន្ធ Makenzy Orcel

ការជ្រើសរើសនេះត្រូវបានធ្វើឡើងដោយផ្អែកលើការបោះឆ្នោតរបស់និស្សិតដែលរៀនភាសាបារាំងចំនួន ១៦ នាក់មកពីសាកលវិទ្យាល័យល្បីៗចំនួន ៤ នៅទីក្រុងហាណូយ ទីក្រុង Da Nang និងទីក្រុងហូជីមិញ។ ក្នុងចំណោមស្នាដៃទាំងបួនដែលវិទ្យាស្ថាន Goncourt ជ្រើសរើសដើម្បីផ្តល់ពានរង្វាន់ និស្សិតទាំងឡាយបានជ្រើសរើសវ័ណ្ណកម្ម "Une somme humaine" (បកប្រែ៖ សេចក្តីសង្ខេបនៃជីវិតមនុស្ស) របស់អ្នកនិពន្ធជនជាតិ ហៃទី Makenzy Orcel។

Makenzy Orcel កើតនៅប្រទេសហៃទី ជាអ្នកនិព័ន្ធដែលបានឈ្នះពានរង្វាន់ និងកិត្តិយសជាច្រើនសម្រាប់ស្នាដៃរបស់ខ្លួនដូចជា រង្វាន់ Littérature-Monde រង្វាន់ Louis Guilloux រង្វាន់ Fondation Simone និង Cino Del duc។ល៕

បកប្រែដោយ Thuy Anh