ដោយមានពាក្យស្លោក “កសាងឧស្សាហកម្មភាពយន្តវៀតណាមពោរពេញទៅដោយអត្តសញ្ញាណជាតិ ទំនើប និងមនុស្សជាតិ” មហោស្រពភាពយន្តវៀតណាមលើកទី២៣ នឹងប្រព្រឹត្តទៅនៅទីក្រុង Da Lat (ខេត្ត Lam Dong) ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខ។

leftcenterrightdel
ឈុតឆាកមួយក្នុងខ្សែភាពយន្ត "អ្នកប្រាជ្ញស្ត្រី Hong Ha" ដែលជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តចំនួន ១៦ ដាក់ប្រកួតប្រជែង (រូបថត៖ ក្រុមផលិតភាពយន្ត)

នេះជាលើកទីមួយហើយដែលទីក្រុង Da Lat រៀបចំមហោស្រពភាពយន្តវៀតណាម និងស្របពេលខួបលើកទី ១៣០ នៃការបង្កើតទីក្រុង។ យោងតាមគណៈកម្មាធិការចាត់តាំង មហោស្រពឆ្នាំនេះមានការចូលរួមរបស់ភាពយន្តចំនួន ១៤៧ រួមទាំងខ្សែភាពយន្តចំនួន ៩១ ដាក់ប្រកួតប្រជែង និងខ្សែភាពយន្តចំនួន ៥៦ ចាក់បញ្ចាំងឲ្យមហាជនមកទស្សនា។ ពិធីបើក ពិធីបិទ និងប្រគល់រង្វាន់នៃមហោស្រពនេះនឹងប្រព្រឹត្តទៅនៅទីលាន Lam Vien ទីក្រុង Da Lat។ ក្នុងក្របខ័ណ្ឌនៃមហោស្រព នឹងប្រព្រឹត្តសប្តាហ៍ភាពយន្តស្វាគមន៍នៅទីក្រុងហាណូយ ទីក្រុង Da Nang និងទីក្រុងហូជីមិញ នៅខែវិច្ឆិកា៕

បកប្រែដោយ Thuy Anh